Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកចិត្តជ្រះថ្លា បានបុណ្យណាស់! គ្រួសារមួយដាក់ទានចែក មី ត្រីខ អង្ករ ដល់ប្រជាពលរដ្ឋទូទៅតាមផ្លូវ ម្នាក់១ថង់ ឃើញហើយរំភើបជំនួសណាស់ (វីដេអូ)

ភ្នំពេញ ៖ ទង្វើដ៏សប្បុរសធម៌ នៃការចែកអាហារ និងគ្រឿងបរិភោគដទៃទៀត ទៅដល់បងប្អូនប្រជាពលរដ្ឋទូទៅ នៅតាមទីសាធារណៈរបស់គ្រួសារចិត្តបុណ្យមួយ បានទទួលការកោតសរសើរជាខ្លាំង ដែលធ្វើឲ្យអ្នកខ្លះកំពុងមើលវីដេអូនេះ រំភើបជំនួសខ្លាំងពេក ដល់ថ្នាក់ច្រឡំលើកដៃសំពះអរគុណតាមកញ្ចក់អេក្រង់ផងដែរ។

នេះតាមគណនីហ្វេសប៊ុកឈ្មោះ K-Lim Chhorn ដែលជាម្ចាស់សប្បុរសធម៌ បានសរសេររៀបរាប់ឲ្យដឹងថា៖ «រយៈពេល ២ថ្ងៃ ខ្ញុំ និងភរិយា ព្រមទាំងបុត្រ បានធ្វើសប្បុរស ចែកទាន ១៥០ កញ្ចប់ ជូនដល់លោកតាធាក់ស៊ីក្លូ និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កំលុងពេលកូវីដ១៩ រាតត្បាតក្នុងសហគមន៍សារជាថ្មី។ ក្នុងម្នាក់ៗទទួលបាន ១ កញ្ចប់ ដែលក្នុងនោះរួមមាន អង្ករ ៥ គីឡូ, ត្រី ខ ២ កំប៉ុង, មី ៣ កញ្ចប់ និង វីតាមីន C ១ដប ផងដែរ។

គាត់ក៏បានបញ្ជាក់ថា «ការចែករំលែកនេះ ពួកខ្ញុំធ្វើតាមលទ្ធភាពទេ ធ្វើតាមសទ្ធា មិនបានច្រើនគ្នា និងគ្រប់គ្នាឡើយ សូមអភ័យទោសបងប្អូនយើងដែលពុំបានទទួល ទោះបីជាការចែកទានតិចតួចក៏ពិតមែន តែក៏ប្រសើរជាងមិនបានធ្វើអ្វីសោះ។ ថ្ងៃអាទិត្យ ១៤ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១។ សូមជូនកុសលបុណ្យដល់ញាតិទាំងឡាយផង»។

មែនហើយ បើទោះជាទានទាំងនេះ បន្តិចបន្តួចក្តី តែក៏ជាទឹកចិត្តដ៏ថ្លៃថ្លាមួយ ដែលអាចជួយដល់បងប្អូនកំពុងជួបការលំបាក ក្នុងសម័យកូវីដនេះ ដោះទ័លការហូបចុកបានគ្រាផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×