Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទទួលបានទឹកប្រាក់ត្រឡប់ រហូតដល់៥០ដុល្លារ ពីការប្រើប្រាស់ អេស៊ីលីដាម៉ូបាល

spot_img

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់របស់ធនាគារអេស៊ីលីដា បានឲ្យដឹងថា ចំពោះអតិថិជន ដែលធ្វើប្រតិបត្តិការទូទាត់ តាមអេស៊ីលីដាម៉ូបាល នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញ រហូតដល់៥០ដុល្លារ។

អេស៊ីលីដាម៉ូបាល ដែលជាអេបប្រកបដោយបច្ចេកវិទ្យាខ្ពស់ មានអតិថិជនគាំទ្រប្រើប្រាស់ជិត ២លាននាក់ នេះកំពុងលើកទឹកចិត្តអតិថិជនរបស់ខ្លួនយ៉ាងពិសេស ដោយផ្តល់ប្រាក់ជូនអតិថិជនដែលប្រើប្រាស់កម្មវិធីនេះ។


លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដា នឹងផ្តល់ប្រាក់ជូនអតិថិជនដែលធ្វើប្រតិបត្តិការអេស៊ីលីដាម៉ូបាលច្រើនប្រតិបតិ្តការ ដូចជា បញ្ចូលលុយទូរសព្ទ បង់វិក្កយបត្រ និង/ឬស្កេនទូទាត់តាមឃ្យូអរកូដ នឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញពី ៣០-៥០ដុល្លារ ។

លោកស្រីថា ដោយគិតយ៉ាងតិច ១ប្រតិបត្តិការក្នុង១ថ្ងៃ ឬ ≥៣០ប្រតិបត្តិការ ហើយមានទំហំទឹកប្រាក់ចាប់ពី ៤,០០០រៀល ឬ១ដុល្លារ ក្នុងប្រតិបត្តិការ (បូកសរុបបញ្ចូលគ្នា) នឹងទទួលបានទឹកប្រាក់៣០ដុល្លារ (សម្រាប់អតិថិជន៥០០នាក់ ដែលមានប្រតិបត្តិការច្រើនជាងគេ) និង ២ប្រតិបត្តិការក្នុង១ថ្ងៃ ឬ ≥៦០ ប្រតិបត្តិការ និងទទួលបានត្រឡប់មកវិញនូវទឹកប្រាក់ ៥០ដុល្លារ (សម្រាប់អតិថិជន២០០នាក់ ដែលមានប្រតិបត្តិការច្រើនជាងគេ)។

លោកស្រីថា៖ «អ៊ីចឹងមានន័យថា ប្រើកម្មវិធីអេស៊ីលីដាម៉ូបាលកាន់តែច្រើន ទទួលបានប្រាក់កាន់តែច្រើន។ កម្មវិធីនេះចាប់ពីផ្តើមពីថ្ងៃជូនដំណឹងនេះ ហើយធនាគារនឹងបញ្ចូលប្រាក់ជូនអតិថិជនទាំង៧០០នាក់ នៅដើមខែមិថុនា ឆ្នាំ២០២១៕រក្សាសិទ្ធិដោយ៖CEN

spot_img
×