Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទខ្ទប់ភូមិសាស្ត្រ ភូមិ ស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ដែលជាតំបន់មាន អ្នកវិជ្ជមានជំងឺកូវីដ-១៩

តាកែវ ៖ រដ្ឋបាលខេត្តតាកែវ សម្រេចបិទខ្ទប់ភូមិសាស្ត្រ ភូមិ ស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ដែលជាតំបន់មាន អ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធក្នុង “ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។

រដ្ឋបាលខេត្តតាកែវ សម្រេចត្រូវបានបិទខ្ទប់ ភូមិស្ទោ ឃុំស្មោះ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាតំបន់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ពាក់ព័ន្ធ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១” ចាប់ពីវេលាម៉ោង១៩និង០០នាទីថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០២១ ជាបណ្តោះអាសន្នរហូត ដល់មានសេចក្តីសម្រេចជាថ្មី។ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត ។

ក្នុងកំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ជាបណ្តោះអាសន្នបុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរ ចេញ-ចូល លំនៅដ្ឋាន ឬ ទីសំណាក់បច្ចុប្បន្ន លើកលែងតែក្នុងករណីចាំបាច់៕រក្សាសិទ្ធិដោយ៖ចេស្តារ

×