Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ១​នាក់ ជា​អ្នកលក់​នំ​នៅ​ផ្សារ​ក្រោម នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១

​សៀមរាប ៖ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា​៖ ក្នុង​ព្រឹត្តិការណ៍​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ២០​កុម្ភៈ​នេះ ខេត្តសៀមរាប បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​១​នាក់ នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ ទៅលើ​ឈ្មោះ ចឿ​ម ផល្លា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប មុខរបរ អ្នកលក់​នំកូរ នៅ​ផ្សារ​ក្រោម ដែល​ករណីនេះ ជា​ករណី​ការឆ្លង​រាលដាល​ក្នុង​សហគមន៍ ក្នុង​ខេត្តសៀមរាប​។​

​រដ្ឋបាលខេត្ត សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តសៀមរាប សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចូលរួម​អនុវត្ត​វិធានការ​ការពារ ៣​ការពារ ៣​កុំ និង​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ជាពិសេស​ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច​ត្តា​ឡី​ស័ក​។ បុគ្គល​ទាំងឡាយណា​ល្មើស​នឹង​វិធានការ​នេះ នឹង​ប្រឈម​ទទួល​ការផ្តន្ទាទោស​ពិន័យ​អន្តរការណ៍ ឬ​ដាក់ពន្ធនាគារ ដោយ​អនុលោម​តាម​ខ្លឹមសារ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ពិសេស​អាជីវករ​ផ្សារ​ក្រោម និង​អ្នក​ធ្លាប់​ចេញចូល​ផ្សារ​ក្រោម សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​

​រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​ប្រជាពលរដ្ឋ ក៏ដូចជា​អាជីវករ​នៅ​ផ្សារ​ក្រោម ក្នុងភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ជិត​១៥៦​នាក់ ស្រី ១១៦​នាក់ បាននាំគ្នា​មក​យក​សំណាក​ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ តាម​ការអំពាវនាវរ​បស់​អាជ្ញាធរ​រ​ខេត្តសៀមរាប​។ ការយក​សំណាក​នេះ ធ្វើឡើង​បន្ទាប់ពី​បាន​រកឃើញ​អាជីវ​ករលក់​គ្រឿងក្រអូប​ក្នុង​ផ្សារ​ក្រោម​នេះ មាន​វិជ្ជមាន​មេរោគ​កូ​វីដ​១៩​កាលពី​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​។

​តាម​លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ចាប់តាំងពី​មាន​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​២០​កុម្ភៈ​មក ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ចំនួន ១៧​នាក់ និង​ព្យាបាល​ជាសះស្បើយ​ចំនួន ៣​នាក់​។ លោក​បន្តថា ក្នុង​ចំនួន​នេះ​មាន ៧​នាក់ ជា​ករណី​នាំចូល​ពី​ខេត្ត​ក្រៅ ហើយ​មាន​មួយ​ករណី​នៃ​ការនាំ​ចូល​នេះ​បាន​បន្ត​ការឆ្លង​នៅក្នុង​សហគមន៍​ចំនួន​១០​នាក់​។ ជាមួយ​ការឆ្លង​រាលដាល​នេះ អាជ្ញាធរ​ខេត្តសៀមរាប​បានធ្វើ​ការបិទ​ទីតាំង​មួយចំនួន​ជា​បន្តបន្ទាប់ ដូចជា​ភូមិ​ខ្វៀន ភូមិ​គោក​តា​ចាន់ ផ្សារ​ភូមិភាគ​៤ ក្នុង​សង្កាត់​គោកចក និង​ចុង​ក្រោយនេះ​គឺ​ការបិទ​នូវ​ផ្សារ​ក្រោម ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ និង​ផ្សារ​វត្ត​អធ្វា ក្នុងភូមិ​ក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប​។

​រដ្ឋបាលខេត្ត សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តសៀមរាប សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចូលរួម​អនុវត្ត​វិធានការ​ការពារ ៣​ការពារ ៣​កុំ និង​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ជាពិសេស​ត្រូវអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច​ត្តា​ឡី​ស័ក​។ ជាមួយគ្នានេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ ដែល​មិនទាន់​បានមក​យក​សំណាក​ដេ​ី​ម្បី​ធ្វេ​ី​តេស្ត សូម​ប្រញាប់​រួសរាន់ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។

​រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×