Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ថង សាវុន ៖ ការងារ​ចាក់​វ៉ាក់សាំង គឺ​នៅតែ​ដំណើរការ​ធម្មតា រិត​តែ​សម្រុក​ធ្វើ​ទៀតផង ដោយ​មិនមាន​ពន្យារពេល ឫ​ផ្អាក​នោះឡើយ ទោះ​ជាមាន​ការបិទ ឫ​បម្រាម​

​រតនគិរី​៖ ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី នៅ​ថ្ងៃទី​១៥​ខែមេសា​ឆ្នាំ​២០២១ បាន​ថ្លែងថា យោងតាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ការងារ​ចាក់​វ៉ាក់សាំង គឺ​នៅតែ​ដំណើរការ​ធម្មតា រិត​តែ​សម្រុក​ធ្វើ​ទៀតផង ដោយ​មិនមាន​ពន្យារពេល ឫ​ផ្អាក​នោះឡើយ ទោះ​ជាមាន​ការបិទ ឫ​បម្រាម​មិនឱ្យ​ចេញចូល​ពី​ខណ្ឌ​មួយ​ទៅ​ខណ្ឌ​មួយ ឫ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ​។

​ឯកឧត្តម ថង សាវុន បាន​បន្តថា អ្នក​ដែល​ត្រូវ​ចាក់​លើក​ទី​ពីរ ចាំបាច់​ត្រូវតែ​មកចាក់​តាម​ពេលវេលា​ដែល​បានកំណត់​រួចហើយ ដោយ​ប្រើប្រាស់​កាត​ចាក់​វ៉ាក់សាំង​បង្ហាញ​អាជ្ញាធរ​មូលដ្ឋាន ឫ​សមត្ថកិច្ច ដើម្បី​បានមក​ចាក់​វ៉ាក់សាំង​លើក​ទី​ពីរ​ជា​ចាំបាច់​។ រីឯ អ្នក​ដែល​ត្រូវ​ចាក់​លើកទីមួយ ជា​ភារកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន ឃុំ​-​សង្កាត់ ដែល​ត្រូវ​សម្របសម្រួល​ទទួលខុស​ត្រូវ ធ្វើយ៉ាងណា​ឱ្យ​ក្រុម​គោលដៅ​កំណត់​រួចហើយនោះ ពួកគាត់​បាន​ទៅ​ចាក់​វ៉ាក់សាំង​ទៅតាម​ទីតាំង​រៀងៗ​ខ្លួន​។

​អ្នក​ដែល​មិនត្រូវ​គោលដៅ​កំណត់​របស់​រាជ​រដ្ឋ​ភិ​បាល មិនត្រូវ​អនុញ្ញាត​ឱ្យទៅ​ចាក់​នោះឡើយ ដោយ​រងចាំ​ដល់​វេន​សឹម​ឱ្យទៅ​ចាក់​។ ជនបរទេស ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យ​ចាក់​ហើយ​នោះ ខ្ញុំ​ស្នើសុំ​ក្រសួងការបរទេស ឫ​សាមីក្រសួង ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន​ទីប្រឹក្សា ឫ​សាមី​អង្គ​ការដែល​ទទួលបាន​ការណែនាំ​ជា​លិខិត​ពី​ក្រសួងការបរទេស​រួច​ហើយ​នោះ ហើយ​ដែល​ការស្នើសុំ​ចាក់​ទទួលបាន​ការអនុញ្ញាត​រួចហើយៗ​កំពុងតែ​ដំណើរការ​ចាក់​នៅ​មជ្ឈមណ្ឌល​គាំពារ​មាតា និង​ទារក​ជា​រៀងរាល់​ថ្ងៃនេះ ធ្វើការ​បញ្ជាក់ជូន​ដោយមាន​លិខិត​ត្រឹមត្រូវ​ជូន​ដល់​អង្គការ​អន្តរជាតិ ឫ​សាមី​ទីប្រឹក្សា​ក្រសួង ដើម្បី​អាចធ្វើ​ដំណើរ​ទៅ​ចាក់​វ៉ាក់សាំង​បាន​។ ជនបរទេស ដែលមាន​កាត​ចាក់​វ៉ាក់សាំង​លើកទីមួយ​រួចហើយនោះ ត្រូវ​ប្រើ​កាត​ចាក់​វ៉ាក់សាំង​បង្ហាញ​សមត្ថកិច្ច ថា​ខ្លួន​មាន​តម្រូវការ​ទៅ​ចាក់​លើក​ទី​ពីរ​ជា​ចាំបាច់​ផងដែរ​។ ខ្ញុំ​ស្នើសុំ​ឯកឧត្តម លោកជំទាវ​ប្រធាន​អនុគណៈកម្មការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ក្រសួង ឫ​រាជធានី​-​ខេត្ត សុំ​មេត្តា​ចាត់ចែង​ឱ្យមាន​ប្រសិទ្ធិភាព​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​ការខកខាន​របស់​បុគ្គ​ល​ក្នុងការ​ទៅ​ទទួលយក​វ៉ាក់សាំង​ទាំង​លើកទីមួយ និង​លើក​ទី​ពីរ​នេះ​។ សូម​ឯកឧត្តម​ប្រធាន និង​អនុប្រធាន​លេខាធិការដ្ឋាន គ​.​វ​.​ក​-១៩ ធ្វើការ​សម្របសម្រួល​ប​ន្ត​ទៀត​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​លើ​កិច្ចការ​នេះ​។

ឯកឧត្តម ថង សាវុន សូម​អរគុណ​ជា​អនេក​នូវ​រាល់​ការយកចិត្តទុកដាក់​ទាំ​ង​អស់​លើ​កិច្ចការ​ដ៏​សំខាន់​នេះ​។ សូម​ជូនពរ​ឆ្នាំ​ថ្មី សុខភាព​ល្អ ចៀសផុត​ការឆ្លង​វីរុស​កូ​វីដ​-១៩ ជូន​ឯកឧត្តម លោកជំទាវ​ទាំងអស់គ្នា និង ចូលឆ្នាំ​នៅផ្ទះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×