Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ឱ វណ្ណឌី​ន ច្រានចោល​ផេ​ច​ហ្វេ​ស​បុក​បន្លំ ជា​ទំព័រ​ហ្វេ​ស​បុក​របស់​ក្រសួងសុខាភិបាល

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល សូម​ប្រកាស​ច្រានចោល​ទាំងស្រុង នូវ​ទំព័រ​ហ្វេ​ស​បុក​ដែលមាន​អាន់​ខោ​ន​ឈ្មោះ “​ក្រសួងសុខាភិបាល​COVID-19” មាន​ដាក់​រូបលោក​ជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន (​ដូច​រូប​ខាងក្រោម​នេះ​) មិនមែនជា​ផេ​ច​ផ្លូវការ​របស់​ក្រសួង​នោះ​ឡេ​ី​យ គឺជា​ផេ​ច​បន្លំ​ទេ​។

ក្រសួង ស្នើសុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​ចាត់ការ​ជាបន្ទាន់​ផង​។ រាល់​ការផ្សាយ​ក្នុង​ទំព័រ​នេះ ក្រសួង មិន​ទទួលខុសត្រូវ​ឡើយ​។ ដូច្នេះ សូម​សាធារណជន មេត្តា​កុំ​ជឿ​លើ​ការផ្សាយ​ក្នុង​ទំព័រ​នេះ​ឱ្យសោះ ។

​លោកជំទាវ ឱ វណ្ណឌី​ន​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែងថា ទំព័រ​ផ្ល​វ​ការ​របស់​ក្រសួង គឺមាន​ឈ្មោះ “​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ធី​ក​ពណ៌​ខៀវ ” និង​មាន​រូប​អគារ​ក្រសួងសុខាភិបាល មាន​រូបភាព​ដូច​បង្ហាញជូន​ខាងក្រោម​នេះ​ស្រាប់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×