ភ្នំពេញ ៖ ទេវតាមហាសង្ក្រាន្តឆ្នាំថ្មី «ឆ្នាំឆ្លូវ» បានយាងមកដល់រួចហើយ កាលពីវេលាដែលតាមម៉ោងកំណត់ ៤ និង ០០ នាទី ទាបភ្លឺ ថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១ ថ្ងៃពុធ ទី១៤ ខែមេសា ឆ្នាំ២០២០២ ដែលប្រជាពលរដ្ឋខ្មែរ ទន្ទឹងរង់ចាំក្នុងការផ្លាស់ប្តូរឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។
យ៉ាងណាមិញ បើយើងក្រឡេកមកមើលតួអង្កទេវធីតាឆ្មាំ២០២១ ដែលយាងចុះមកទទួលតំណែងគ្រប់គ្រងថែរក្សាមនុស្សលោក បន្តវេនពីទេវតាឆ្នាំចាស់វិញ គឺព្រះនាង មណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម ឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកទស្សនា ព្រោះថាកញ្ញាមួយរូបនេះ គឺពិតជាស្រស់ស្អាតយ៉ាងខ្លាំងតែម្តង។
តាមពិតទៅ តួអង្កតំណាងឲ្យទេវធីតាឆ្នាំថ្មី ឆ្នាំថ្លូវ នេះគឺមានឈ្មោះថា សាន្ត កុសុមៈ ដែលកញ្ញាជានិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងជាម្ចាស់មកុដបវរកញ្ញា «ធីតាឯកសង្ក្រាន្តឆ្នាំ២០២១» ។ កញ្ញា សាន្ត កុសុមៈ ក៏ត្រូវបានដឹងថា គឺជាតារាសម្តែង និងជាតួឯកស្រីក្នុងរឿង «នគរមាស» ទៀតផង។
លើសពីនេះ តាមរយៈទំព័រហ្វេសប៊ុក Miss Cambodia បានប្រាប់បន្ថែមពីជីវិប្រវត្តិ និងកម្រិតវប្បធម៌របស់ស្រីរូបនេះឲ្យដឹងថា៖ «កញ្ញាឈ្មោះ សាន្ត កុសមៈ អាយុ 21 ឆ្នាំ កម្ពស់ 170cm ជានិស្សិត IFL ។ កញ្ញាអាចនិយាយភាសាខ្មែរ ចិន អង់គ្លេស កូរ៉េ និង ថៃ(មធ្យម)។ សព្វថ្ងៃនេះកញ្ញាក៏ជាអ្នកបកប្រែ តារាសម្តែង និង គ្រប់គ្រងសណ្ឋាគារមួយកន្លែងផងដែរ។ សម្រាប់ទេពកោសល្យ កញ្ញាគឺកញ្ញាអាចច្រៀងចម្រៀងជាភាសាជាតិ និងអន្តរជាតិបានយ៉ាងពីរោះ និងអាចរាំ k-pop បានល្អផងដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


















