Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំភើបណាស់ ! ឯកឧត្តម ហ៊ុន ម៉ាណែត និងភរិយា ចុះសំណេះសំណាល ផ្តល់កម្លាំងចិត្ត និងព្រមទាំងបាននាំយកភេសជ្ជៈ គ្រឿងបរិភោគ ជូនក្រុមគ្រូពេទ្យ

ភ្នំពេញ ៖ បញ្ហាកូវីដ១៩ ជាពិសេសព្រឹត្តិការសហគមន៍ ២០ កុម្ភៈ គឺបានធ្វើឲ្យប្រមុខថ្នាក់ដឹកនាំ និងក៏ដូចផ្នែកពាក់ព័ន្ធទាំងអស់ មានការយកចិត្តទុកដាក់ខ្លាំងណាស់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសាហាវនេះ ដែលកំពុងកើនឡើងគួរឲ្យបារម្ភខ្លាំងនៅក្នុងសហគមន៍។ ក្នុងនោះជាពិសេសក្រុមគ្រូពេទ្យជួរមុខ ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត និងភរិយាលោកជំទាវ ពេជ ចន្ទមុន្នី គឺពិតជាមានការនឿយហត់ខ្លាំងណាស់ សឹងតែរកពេលសម្រាកគ្មាន នេះមិនគិតដល់ពីហានិភ័យដ៏ប្រឈមខ្លាំងបំផុត ចំពោះជំងឺកូវីដ-១៩ ដែលពួកគាត់បានចុះផ្ទាល់ជាមួយនិងអ្នកជំងឺ។

តែយ៉ាងណា ក្នុងនាមជាសមាជិកគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជាប្រធានក្រុមដឹកនាំក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ ឯកឧត្តម ហ៊ុន ម៉ាណែត និងភរិយា ក្រៅពីចូលរួមចុះបំពេញការងារយ៉ាងសកម្ម ជាមួយក្រុមគ្រូពេទ្យ អាជ្ញាធរ និងផ្នែកពាក់ព័ន្ធទាំងអស់យ៉ាងណា ក៏ពួកគាត់នៅតែយកចិត្តទុកដាក់ និងតែងចុះសួរសុខទុក្ខក្រុមគ្រូពេទ្យជួរមុខ មិនថាថ្ងៃ ឬ យប់នោះទេ។

ជាក់ស្តែង ដូចកាលពីយប់មិញនេះ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រហ្វេសប៊ុក TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានបង្ហោះឲ្យដឹងថា៖ «បងប្រុស ហ៊ុន ម៉ាណែត និងបងស្រី ពេជ ចន្ទមុន្នី នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះជាយប់នៃថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បានចុះមកសំណេះសំណាល លើកទឹកចិត្ត ព្រមទាំងបានផ្តល់កម្លាំងចិត្ត និង នាំយកភេសជ្ជៈ គ្រឿងបរិភោគ ជូនក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដល់កន្លែងក្រុមគ្រូពេទ្យស្នាក់នៅក្នុងវិទ្យាល័យឥន្ទ្រទេវី។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×