ភ្នំពេញ ៖ ក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បានរទមគ្នាចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការផ្គត់ផ្គង់អង្ករនៅក្នុងប្រទេសកម្ពុជា ដែលមានបរិមាណសន្និធិគ្រប់គ្រាន់ អាចធានាបាននូវសន្តិសុខស្បៀងអាហារគោលប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។
ក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា ក្នុងឆន្ទះនិងគោលបំណងនៃការកាត់ផ្តាច់នូវភាពសកម្មក្នុងដំណើរការនៃការរីករាលដាល នៃជំងឺឆ្លងកូរីដ១៩ (COVID-I9) នៅកម្ពុជា ជាពិសេសក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ជាហេតុឱ្យរាជរដ្ឋាភិបាលម្រេចកំណត់ចេញនូវវិធានការបិទរាំងខ្ទប់តំបន់មួយចំនួនក្នុងរយៈពេលកំណត់មួយ ហើយ បងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភលើសុវត្ថិភាព និងសន្តិសុខស្បៀងអាហារជាពិសេស “អង្ករ”។
ឆ្លៀតក្នុងឱកាសនេះ ក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា សូមជម្រាបជូន ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាយើង ឱ្យបានជ្រាបថា បញ្ហាអង្ករនៅក្នុងប្រទេសកម្ពុជាមានបរិមាណសន្និធិគ្រប់គ្រាន់ ទាំងស្រូវវស្សា ជាង២.៥លានហិកតា ដែលទើបបញ្ចប់ការប្រមូលផលក្នុងខែមករា និងស្រូវប្រាំង ជិត១លានហិកតា បាននឹងកំពុងប្រមូលផលបានជាង៩០%ហើយដែលមានសុវត្ថិភាព និងធានាបាននូវសន្តិសុខស្បៀងអាហារគោល ប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា និងអាចនាំចេញទៅក្រៅប្រទេស រហូតដល់ការប្រមូលផលរដូវកាលបន្ទាប់ខាងមុខ។
អាស្រ័យដូចនេះ ក្រុមហ៊ុនហ្គ្រីនត្រេដនៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ មានការភ័យព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ដែលជាហេតុនាំឱ្យមានជនឆ្លៀតឱកាសនិយមមួយ ចំនួនដែលឆ្លៀតដំឡើងថ្លៃអង្ករបាន។ ដើម្បីជួយសម្រួលបន្ទុក និងការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋដែលរស់ នៅក្នុងភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្រុមហ៊ុនហ្គ្រីនត្រៃដនៃក្រសួងពាណិជ្ជកម្ម និងបន្តដំណើរការ បញ្ចេញលក់អង្ករជាធម្មតា បន្ថែមពីលើទីតាំងកន្លែងលក់អង្កររបស់សមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានស្រាប់ ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រហូតស្ថានការណ៍វិលមករកភាពប្រក្រតីឡើងវិញ តាមទីតាំងកំណត់មួយចំនួនដូច ខាងក្រោម សម្រាប់រាជធានីភ្នំពេញ និងទីតាំងចល័ត៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ







