ត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ចេញសេចក្តីណែនាំស្តីពីការផ្អាកការលក់គ្រឿងសវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជន ឱ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដា្ឋន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និង អាជីវកម្មផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ។
ស្ថិតក្នុងបរិការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និង សណ្តាប់ធ្នាប់សាធារណៈ ដោយអនុលោមតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលន ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធជាធរមាន រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញសេចក្ដីសម្រេច សេចក្ដីណែនាំ សេចក្ដី ជូនដំណឹង និងចំណាត់ការជាបន្តបន្ទាប់ សំដៅកាត់ផ្ដាច់ប្រភពចម្លង និងទប់ស្កាត់ការឆ្លងរាលដាលន ជំងឺកូវីដ-១៩ ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលកំពុងកើនឡើងឥតឈប់ឈរ។
យ៉ាងណាមិញ តាមរយៈការដាក់ចេញនូវវិធានការរដ្ឋបាល និងចំណាត់ការទាំងនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើន មានការទទួលខុសត្រូវខ្ពស់ក្នុងការចូល រួមអនុវត្ត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ សណ្ដាប់ធ្នាប់របៀបរៀបរយសង្គម និងចូលរួមក្នុង ការអនុវត្តសេចក្តីសម្រេចលេខ ០៤២/២១ សសរ .តឃ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ស្តីពីការអនុវត្តវិធានការរដ្ឋបាលជាសណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ប៉ុន្តែក៍នៅមានបងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួន តូច នៅតែបន្តបំពានគោលការណ៍ណែនាំ ដូចជាមិនអនុវត្តកាតព្វកិច្ចរក្សាតម្លាត លួចលាក់ប្រមូលផ្តុំ កំបាំងភ្នែកពីសមត្ថកិច្ច និងណាត់គ្នាជួបជុំទទួលទានគ្រឿងស្រវឹង នាំឱ្យបាត់បង់ស្មារតីភ្លេចការ ការពារខ្លួន និងធ្វេសប្រហែសជាមួយវិធានការការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលនេះ គឺជាហានិភ័យយ៉ាងធ្ងន់ធ្ងរសម្រាប់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ ក្នុងន័យនេះ ដើម្បីគ្រប់គ្រង សភាពការណ៍ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងឱកាសឈប់សម្រាក នៃ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ គ.ស.២០២១ ដែលខិតជិតមកដល់នា ពេលខាងមុខនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមធ្វើការណែនាំបន្ថែមដូចខាងក្រោម៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




