Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហ៊ុន ម៉ានី៖ “គាត់ ! ជាមេដឹកនាំដែលយើង តែងផ្តល់ទំនុកចិត្តលើគាត់ រហូតមកដល់សព្វថ្ងៃនេះ”

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពី នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានមានប្រសាសន៍លើផេកហ្វេសប៊ុកផ្លូវការថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាមេដឹកនាំមួយដែលតែងនៅជាប់ជាមួយប្រជាជន ហើយពិតជាជ្រាបច្បាស់នូវអ្វីដែលប្រជាជនចង់បាន និងអ្វីដែលប្រសើរបំផុតសម្រាប់ជាតិ និងប្រជាជន។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា អ្នកអាចនិយាយលាបពណ៌បុរសម្នាក់នេះ ទៅតាមចិត្តរបស់អ្នកចុះ តែអ្នកមិនអាចប្រកែកបានឡើយ ចំពោះការដែលគាត់តែងតែនៅជាមួយប្រជាជន ទាំងក្នុងពេលសុខសាន្ត និងក្នុងពេលលំបាក។

អ្នកតំណាងរាស្ត្ររូបនេះ បានបញ្ជាក់ថា នៅលើពិភពលោកនេះ ពុំមានក្បួនតម្រាឯណាដែលអាចប្រើដើម្បីប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាតកូវីដ-១៩ មានប្រសិទ្ធភាព១០០% នោះឡើយ។ ចំនួនអ្នកឆ្លង និងអ្នកស្លាប់នៅតាមប្រទេសនីមួយៗ គឺជាការវាស់ស្ទង់នូវការឆ្លើយតប និងគ្របគ្រងស្ថានការណ៍របស់រដ្ឋាភិបាលប្រទេសនោះ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបន្ថែមថា នៅចំពោះមុខ ការមិនធ្លាប់ជួបប្រទះវិបត្តិដូចគ្នាក្នុងអតីតកាល យើងពិតជាមានសំណាងដែលមានមេដឹកនាំម្នាក់ និងសហការីដែលពោរពេញដោយបទពិសោធន៍ក្នុងការដឹកនាំ និងប្រយុទ្ធនឹងវិបត្តិកូវីដ-១៩នេះ។ ជាមេដឹកនាំមួយដែលតែងនៅជាប់ជាមួយប្រជាជន គាត់ពិតជាជ្រាបច្បាស់នូវអ្វីដែលប្រជាជនចង់បាន និងអ្វីដែលប្រសើរបំផុតសម្រាប់ជាតិ និងប្រជាជន។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមថា៖ «គាត់គឺជាមេដឹកនាំដែលយើងតែង ផ្តល់ទំនុកចិត្តលើគាត់រហូតមកដល់សព្វថ្ងៃនេះ ហើយដែលយើងអាចជឿជាក់បានថា គាត់គ្មានហេតុផលណាមួយនឹងទៅចោលយើងដាច់ខាត ទោះជាក្នុងពេលដ៏លំបាកយ៉ាងណាក្តី»៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×