កំពង់ចាម ៖ សេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីការផ្អាកជាបណ្តោះអាសន្នរយៈពេល ០២(ពីរ) សប្តាហ៍ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកការទទួលអតិថិជនឱ្យចូលមកទទួលទានគ្រឿងស្រវឹងក្នុងភោជនីយដ្ឋាន អាហារដ្ឋាន ហាងភេសជ្ជៈ និងអាជីវកម្មផ្នែកអាហារ-ភេសជ្ជៈដែលមានលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្តីពីការផ្អាកការលក់គ្រឿងស្រវឹងទូទាំង ប្រទេស និងស្ថានភាពនៃការឆ្លងរីករាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ។
ស្ថិតក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ» ដែលកំពុងបន្តឆ្លងរីករាលដាលពីសហគមន៍មួយទៅសហគមន៍ទៀត និងដើម្បីធានាការពារអាយុជីវិតរបស់បងប្អូន ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងអនុវត្តទៅតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធជាធរមាន។ រដ្ឋបាលខេត្តកំពង់ចាម បានដាក់ចេញនូវវិធានការរដ្ឋបាល និងចំណាត់ការជាបន្ត បន្ទាប់សំដៅឱ្យបងប្អូន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់ផ្ដាច់ខ្សែចម្លង និងការទប់ស្កាត់ការឆ្លងរីក រាលដាលនៃជំងឺកូវីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយទៀត។ តាមរយៈការពង្រឹងការអនុវត្តនូវ វិធានការរដ្ឋបាលដែលបានដាក់ចេញនាពេលកន្លងមក រដ្ឋបាលខេត្តកំពង់ចាម បានសង្កេតឃើញថាមាន បងប្អូនភាគច្រើនបានចូលរួមជាមួយរដ្ឋបាលខេត្ត តែនៅមានបងប្អូនមួយចំនួនតូចនៅមិនទាន់បានចូលរួម អនុវត្ត ថែមទាំងបំពានគោលការណ៍ណែនាំ ដូចជាមិនបានអនុវត្តកាតព្វកិច្ចពាក់ម៉ាស ការរក្សាគម្លាត លួច ប្រមូលផ្តុំជួបជុំពិសាគ្រឿងស្រវឹង និងធ្វេសប្រហែសមិនអនុវត្តតាមវិធានការ «៣កុំ ៣ការពារ» ដែលបាន បង្កហានិភ័យខ្ពស់ និងឱកាសនៃការចម្លងជំងឺកូវីដ-១៩ ពីសហគមន៍មួយ ទៅកាន់សហគមន៍រួមទៀត។
ក្នុងន័យនេះ ដើម្បីគ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់ការឆ្លងរីករាលនៃជំងឺតូ ១៩ រដ្ឋបាលខេត្ត កំពង់ចាម សូមធ្វើការណែនាំដល់លោកអភិបាលនៃគណៈអភិបាលក្រុង-ស្រុក និងជាប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក លោក-លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីហោ ចៅសង្កាត់ និងបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករលក់ភេសជ្ជៈ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ម្ចាស់ ភោជនីយដ្ឋាន អាហារដ្ឋាន អាជីវកម្មផ្នែកអាហារ-ភេសជ្ជៈដែលមានលក់គ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




