ភ្នំពេញ ៖ អ្នកសារព័ត៌មានចំនួន ២នាក់មានវិជ្ជមានជំងឺកូវីដ១៩ គឺឈ្មោះ ជិន បញ្ញា អ្នកយកព័ត៌មានទូរទស្សន៍ CTN នៅភូមិអូរអណ្តូង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ និងឈ្មោះ វិសា វុងសៀង អ្នកយកព័ត៍មាន Khmer Cover TV Online នៅសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អ្នកសារព័ត៌មានទាំងពីរនាក់នេះ គឺបានកើតកូវីដ១៩ នៅក្នុងចំណោមប្រជាពលរដ្ឋ ២៣៦នាក់នៅក្នុងរាជធានីភ្នំពេញ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ ។
រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១នេះ បានបង្ហាញអត្តសញ្ញាណប្រជាពលរដ្ឋចំនួន ២៣៦ អ្នកដែលមានវិជ្ជមានកូវីដ១៩៕ រក្សាសិទ្ធិដោយ៖ចេស្តារ



