ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៦ មេសានេះថា យេីងត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោល កូវីដ-១៩ ដេីម្បីចៀសផុតពីជ្រោះមរណ: ដោយសារជំងឺដ៏កាចសាហាវដែលនៅចំពោះមុខយេីងទាំងអស់គ្នា។
លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន បានបញ្ជាក់ទៀតថា ធ្វេីសកម្មភាពរួមគ្នា ដេីម្បីប្រយុទ្ធនឹងវីរុសកូវីដ-១៩ សម្រាប់ការរស់នៅល្អប្រសេីរនៅថ្ងៃស្អែក សម្រាប់ឆ្នាំល្អ ប្រសើរ និងសម្រាប់អនាគតល្អប្រសេីរ។ សិទ្ធិរបស់អ្នក គឺជាសិទ្ធិរបស់ដែលត្រូវបានការពារពីការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត។ ដូច្នេះ យេីងទាំងអស់គ្នាត្រូវអនុវត្តសិទ្ធិរបស់យេីងក្នុងការវាយបកធ្វេីឱ្យវីរុសកូវីដ-១៩ ទទួលរងនូវការបរាជ័យ ដោយស្នាដៃពួកយេីងទាំងអស់គ្នា។ សូមមានសុវត្ថិភាពល្អទាំងអស់គ្នា ដោយនៅផ្ទះ! ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


