Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានី ថ្លែងការអរគុណ អាជីវករលក់ដូរគ្រឿងហូបចុក ដែលបានចូលរួមជាមួយរដ្ឋបាលរាជធានី ដោយមិនដំឡើងថ្លៃម្ហូបអាហាក្នុងអំឡុងពេលបិទខ្ទប់រាជធានី ១៤ថ្ងៃ

ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនអាជីវកររកស៊ីលក់ដូរគ្រឿងហូបចុក ត្រី សាច់ ជាដើម ដែលបានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយមិនដំឡើងថ្លៃម្ហូបអាហារក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នេះ។

ការថ្លែងនូវការអរគុណបែបនេះ របស់លោកឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី១៦ខែមេសានេះ ក្រោយពីលោកបានធ្វើការអំពាវនាវឱ្យបងប្អូនអាជីវករ ចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណារក្សាឲ្យបានមិនឲ្យទំនិញ ដែលជាគ្រឿងហូបចុកឡើងថ្លៃខ្ពស់គ្មានហេតុផលនោះ ហើយក្រោយពីមានការអំពាវនេះឃើញថា បងប្អូនអាជីវករបានចូលរួមយ៉ាងសកម្ម ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ហើយសម្មភាពនេះក៏ជាការជួយទៅដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រជួបការលំបាកផងដែរ។

គួរបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីរាត្រីថ្ងៃទី១៥ខែមេសានេះ នៅសាលារាជធានីភ្នំពេញ
លោកឃួង ស្រេងបានធ្វើការអំពាវនាវឲ្យបងប្អូនអាជីវករទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងកុំឡើងថ្លៃទំនិញគ្មានហេតុផល ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ។ ចំពោះអាជីវករដែលបានដំឡើងថ្លៃទំនិញ គ្មានហេតុផលនេះ អាជ្ញាធររាជធានីភ្នំពេញ ក៏និងមានវិធានការរដ្ឋបាលផងដែរ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×