ភ្នំពេញ ៖ ដូចដែលយើងទាំងអស់គ្នា បានទទួលជ្រាបរួចហើយថា ក្នុងមួយៈពេលចុងក្រោយ នៃការផ្ទុះរីករាលវីរុសកូវីដ១៩ ដែលកំពុងកើនឡើងយ៉ាងខ្លាំងនេះ រាជរដ្ឋាភិបាលបានចេញចរាចរណ៍ណែនាំ និងក៏ដូចបទបញ្ជាហាមការជួបជុំណាមួយដែលមានមនុស្សចាប់ពី២នាក់ឡើងទៅ ក្នុងនោះដូចជាការផឹកស៊ីជាដើម។
ប៉ុន្តែ បើទោះជាមានការហាមប្រាមពីអាជ្ញាធរយ៉ាងណា ក៏នៅតែមានមនុស្សលួចជុំគ្នាផឹកស៊ីយ៉ាងសប្បាយ ដោយមិនខ្លាចឆ្លងកូវីដនោះទេ ដែលក្នុងនោះ សូម្បីតែមន្រ្តីអនុវត្តច្បាប់មួយចំនួន ក៏គេសង្កេតឃើញបានផ្គើនបម្រាម និងក៏ដូចវិធានការ «៣កុំ ៣ការពារ» របស់ប្រមុខថ្នាក់ដឹកនាំ ទៀតផង។
ជាក់ស្តែង ដូចជាមន្រ្តីដុះក្បាលពោះឡើងស្អៀចរូបនេះជាដើម ដែលត្រូវបានដឹងថាមានឋានៈជាផ្កាយ២ បានត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងវាយខ្នោះឡើងឡាន ប្រៀបដូចអ្នកទោសគ្រឿងញៀន ឬ ចោរអុីចឹង ក្រោយបង្កើតកម្មវិធីផឹកស៊ី នៅក្នុងបរិវេណផ្ទះជួលរបស់ខ្លួនយ៉ាងសប្បាយ ដោយមិនខ្លាចញញើតនឹងបទបញ្ជារបស់ថ្នាក់ដឹកនាំសោះឡើយ។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Saing Sung បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ «អនុវត្តតាមបទបញ្ជា ក៏ដូចជាការណែនាំរបស់ប្រមុខដឹកនាំ (៣ការពារ ៣កុំ )ចាប់វាយខ្នោះអ្នកប្រមូលផ្ដុំផឹកស៊ី ប៉ះចំផ្កាយ២ នៅស្ទឹងមានជ័យ។ ករណីនេះ លោកផ្កាយ២ និងបក្សពួក២នាក់ទៀត បានបង្កើតកម្មវិធីផឹកស៊ី ជះទឹក ប៉ាតម្សៅ ដល់អ្នកជួលផ្ទះនៅ នាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ដែលផ្ទុយទៅហ្នឹងបម្រាម ក៏ដូចជាការណែនាំរបស់អាជ្ញាធរ។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





