Sunday, February 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យស្រណោះណាស់ ! ស្នេហ៍ពិត ពិតជាមាន លោកតាអង្គុយទ្រហ៊ោយំក្បែរកន្លែងបូជាសពប្រពន្ធ ធ្វើឲ្យគ្រប់គ្នាឃើញហើយ…

ភ្នំពេញ ៖ នេះជាខណៈពេលដ៏កម្រ និងក៏ជាទិដ្ឋភាពដ៏សែនក្រៀមក្រំមួយ គ្រាបានឃើញលោកតាម្នាក់ បានទ្រហ៊ោយំយ៉ាងខ្លាំង សឹងតែចាប់មិនចេញពីទីកន្លែងបូជាសពប្រពន្ធរបស់គាត់ ដែលបានទទួលមរណភាពដោយជំងឺវ័យចាស់ជរា ចាកចោលលោកតាឲ្យនៅកំព្រាតែម្នាក់ឯង កាលពីពេលថ្មីៗនេះ។

ក្នុងនោះ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Chovy Sambath ដែលត្រូវជាចៅ បានបង្ហោះរូបភាពដ៏គួរឲ្យសង្វេគ និងសរសេររៀបរាប់ទាំងអួងដើមកថា៖ «ជិត70ឆ្នាំហើយ ទោះបីរៀបការហើយគ្មានសូម្បីតែកូន រូបរាងផ្លាស់ប្ដូរ ទោះក្លាយជាសាកសពក៏នៅតែស្រលាញ់ ទោះប្រពន្ធក្លាយជាសាកសព នៅតែខ្លាចប្រពន្ធឈឺ ខ្លាចប្រពន្ធទៅម្នាក់ឯង ស្នេហ៍ស្មោះពិតជាមានលើលោក ស្នេហាតា និងយាយខ្ញុំ»។

ម្ចាស់គណនីខាងលើ ក៏បានប្រាប់ឲ្យដឹងទៀតថា សម្រាប់ឆ្នាំ២០២១ នេះ រូបនាងបានបាត់បង់មនុស្សជាទីស្រឡាញ់ដល់ទៅ២នាក់ ក្នុងនោះ ម្នាក់បានស្លាប់កាលពី២ខែមុន និងម្នាក់ទៀតត្រូវជាយាយប្រពន្ធលោកតាដ៏កម្សត់ ទើបបានស្លាប់កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

ទន្ទឹមនឹងដំណឹងដ៏សោកសៅនេះផងដែរ ក៏មានមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយ និងព្រមទាំងផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ទៅដល់គ្រួសារនៃសពជាច្រើនផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×