ថ្មីៗនេះលើបណ្តាញសង្គម នៅវៀតណាមបានផ្ទុះកក្រើកនូវរឿង “វត្តចម្លែក” មួយត្រូវបានគេបង្កើតចេញ នាឃុំ Bai Tranh ស្រុក Nhu Xuan ខេត្ត Thanh Hoa នៅព្រឹកថ្ងៃទី ៦ មីនា។
នាង Tran Thi Oanh អាយុ២០ឆ្នាំ ដែលជាម្ចាស់គោឲ្យដឹងថា វេលាម៉ោងប្រហែល ៧ព្រឹក ថ្ងៃទី៦ មីនា គោរបស់គ្រួសារនាងបានរកកលចង់កើតកូន ហើយវេលាម៉ោង ៨ វាបានបង្កើតកូនគោ១ក្បាល។ ស្រាប់តែ២ម៉ោង ក្រោយមកទៀត ក៏បាន “កើតបន្ថែម” វត្ថុចម្លែក១ រួចទើបទម្លាក់សុកចេញមក។
ក្រោយមកវាបន្ត “ទម្លាក់” វត្ថុចម្លែកដូចជាក្បាលទារក ក្រោយពេលវត្ថុចម្លែក “ធ្លាក់ចេញ” គេបានយកវាទៅថ្លឹងឃើញមានទម្ងន់ ៣៥០ gram (3ខាំកន្លះ)។ មើលពីក្រៅវត្ថុចម្លែកនេះ មានរោមច្រើន ពណ៌លឿង…។
តាំងពីម៉ោង ១០ ព្រឹកថ្ងៃដដែល គ្រួសារគាត់បានទុក “វត្ថុចម្លែក” លើចាន១មិនប៉ះពាល់ដល់វា ដើម្បីរង់ចាំអ្នកជំនាញមកពិនិត្យមើល៕ ចន្ទ្រា