Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពុនទី១ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពេលធ្វើសកម្មភាពលួចគាស់ផ្ទះពលរដ្ឋ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិបឹងទំពុនទី១បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់នៅចំណុចផ្ទះលេខ ១០០N ផ្លូវ ៨៥BT ភូមិ ចំរើនផល២ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ០១និង០០នាទីរំលងអធ្រាត្រ ។

១-ជនសង្ស័យឈ្មោះ ហ៊ុន សុផល ហៅ ង៉ោ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។ ២-ឈ្មោះ ឡេង ស៊ីណាត ហៅ ស្នា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ឬស្សី សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

ជនរងគ្រោះឈ្មោះ ប៊ុន លីលឹមឈាង ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែ ទីលំនៅផ្ទះលេខ ១០០N ផ្លូវ ៨៥BT ភូមិ ចំរើនផល២ សង្កាត់ បឹងទំពន់ទី១ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ

វត្ថុតាងចាប់យក ៖ -ម៉ូតូសណ្តោងរ៉ឺម៉កចាស់ចំនួន ០១ គ្រឿងមិនស្គាល់ម៉ាក ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីនរលុបមើលមិនច្បាស់ ញញួរចំនួន ០១ ដង្កាប់ចំនួន ០២ សោរចិញ្ចៀនលេខ១៧ ចំនួន ០១ និងទុលឡឺវីសចំនួន ០១ ដើម (ជារបស់ជនសង្ស័យឈ្មោះ ហ៊ុន សុផល) និងម៉ូតូសណ្តោងរ៉ឺម៉កចាស់ចំនួន ០១ គ្រឿងមិនស្គាល់ម៉ាក ពណ៌ខ្មៅ លេខតួនិងលេខម៉ាស៊ីនរលុបមើលមិនច្បាស់ (របស់ជនសង្ស័យឈ្មោះ ឡេង ស៊ីណាត) ។

បច្ចុប្បន្នជនសង្ស័យទាំង ០២ នាក់ខាងលើ កំពុងតែឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖សួង សាម

×