Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណូមពរប្រជាពលរដ្ឋ ÷ សូមឱ្យរដ្ឋបាលរាជធានីភ្នំពេញ ផ្សព្វផ្សាយទូលំទូលាយ អំពី សេចក្ដីណែនាំ បម្រាម ច្បាប់ ដែលបានដាក់ចេញចំពោះប្រជាពលរដ្ឋ

ប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋ មហាជននិងក្រុមមន្ត្រីមួយចំនួន ទាមទារឱ្យកម្លាំងសមត្ថកិច្ចប្រចាំការគោលដៅបិទខ្ទប់ មានសមត្ថភាពយល់ដឹង ចេះបកស្រាយពន្យល់អំពីខ្លឹមសារផ្សេងៗក្នុងការរាំងខ្ទប់ដំណើរឆ្លងកាត់ និងករណីលើកលែងមួយចំនួន ប៉ុន្តែសមត្ថកិច្ចបែរជាប្រើការហាមឃាត់ភាពដាច់ណាត់ ច្រើនជាងករណីលើកលែង និងគ្មានការបកស្រាយច្បាស់លាស់ទៅ។

បើតាមទំព័រហ្វេសប៊ុក របស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកយកសំណូមពរ របស់មហាជនមួយរូប ក្នុងចំណោមមហាជនជាច្រើនរូប ទៅកាន់សាលារាជធានីភ្នំពេញ ដោយសូមឱ្យចាត់តាំងមន្ត្រីម្នាក់ ផ្សព្វផ្សាយ ( ឡាយ ) ចេះពន្យល់ប្រជាជន ឬធ្វើសន្និសីទរៀងរាល់ពេលចេញច្បាប់ថ្មី ការណែនាំថ្មី បម្រាមថ្មី ផង ព្រោះពេលខ្លះ ប្រជាជនមិនបានយល់ជ្រួតជ្រាបទាំងអស់នោះទេ។ បែរទៅលេខទូរស័ព្ទវិញ ដាក់អោយខលសួរអំពីច្បាប់ lockdown ក៏ខលទៅគ្មានអ្នកលើកទៀត ជាពិសេស សេចក្តីប្រកាសផ្សឹង ហើយអ្នកអនុវត្តនៅថ្នាក់ក្រោមផ្សេង ដូចជា ប៉ុន្មានថ្ងៃនេះ គឺ គេបិទមិនឲ្យអ្នកដឹកទំនិញចេញចូលឆ្លងខណ្ឌឡើយ … ហេតុអ្វី? ( នេះជាសំណូមពរពីមិត្តក្នុងហ្វេសប៊ុក Peter Parker)

នៅមានប្រជាពលរដ្ឋ មហាជន ក្រុមន្ត្រីផ្សេងទៀត បានលើកឡើងថា តួយ៉ាងនៅចំណុចរាំងខ្ទប់នានាក្នុងរាជធានីភ្នំពេញ នៅពេលប្រជាពលរដ្ឋ មហាជន និងមន្ត្រីមួយចំនួន បានទៅដល់ តែងមានសំណូមពរ សួរនាំទៅដល់កម្លាំងសមត្ថកិច្ចដែលប្រចាំការចំណុចបិទខ្ទប់នោះ ប៉ុន្តែកម្លាំងសមត្ថកិច្ចភាគច្រើនឆ្លើយដាច់ណាត់ ដោយមិនផ្អែកលើករណីលើកលែងដែលបានចែងនៅក្នុងខ្លឹមសារនៃសេចក្ដីសម្រេចនោះទេ ដោយភាគច្រើនពួកគាត់ដឹងតែហាមឃាត់ និងរុញឱ្យត្រឡប់ទៅក្រោយវិញ។

ប៉ុន្មានថ្ងៃមុននេះ ឃើញសមត្ថកិច្ចអនុវត្តមានការលើសលស់ខ្លះ , មានពេលខ្លះ ម៉ឺងម៉ាត់ហួសហេតុពេក មិនព្រមស្ដាប់ ឬត្រួតពិនិត្យលិខិតស្នាម លិខិតបេសកកម្មផ្សេងៗរបស់ប្រជាពលរដ្ឋ មហាជន មន្ត្រី ដែលត្រូវធ្វើដំណើរឆ្លងកាត់នោះឡើយ។

លើសពីនេះទៀត មហាជនចង់ឱ្យសមត្ថកិច្ចដែលយាមប្រចាំការនៅចំណុចបិទខ្ទប់ ត្រូវមានសមត្ថភាពចំណេះដឹង ឬយល់ដឹងអំពីខ្លឹមសារដែលរាជរដ្ឋាភិបាលសម្រេច ឬរដ្ឋបាលរាជធានីភ្នំពេញសម្រេច ដើម្បីងាយស្រួលពន្យល់បកស្រាយ ប្រាប់ដល់ ប្រជាពលរដ្ឋមហាជន និងក្រុមមន្ត្រី ដែលទាមទារឆ្លងកាត់, បើពុំដូច្នោះទេ គ្រាន់តែទទួលបញ្ជាពីមេ ហើយពុំទាន់យល់អំពីខ្លឹមសារនៃសេចក្តីសម្រេចច្បាស់លាស់នោះ គឺអាចនឹងចេះតែអនុវត្ត លើស ឬ ខ្វះ ពីខ្លឹមសារនៃសេចក្ដីសម្រេចជាមិនខាន ។

ដូច្នេះទេ មហាជន ប្រជាពលរដ្ឋ ក្រុមមន្ត្រី សូមឲ្យថ្នាក់ដឹកនាំតាមមូលដ្ឋាន ជាពិសេសថ្នាក់ដឹកនាំរាជធានីភ្នំពេញ មេត្តាព្រីន ឬហ្វូតូកូពី សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល និងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យបានច្រើន យកទៅដាក់នៅគ្រប់ចំណុចបិទខ្ទប់ ដើម្បីឱ្យសមត្ថកិច្ចអានខ្លឹមសារ និងយល់ពីខ្លឹមសារ ឬវិធានច្បាប់ផ្សេងៗ ដើម្បីអនុវត្តទៅ មានភាពត្រឹមត្រូវ និងអាចពន្យល់ត្រឡប់ បកស្រាយ ឆ្លើយតប មកកាន់ប្រជាពលរដ្ឋវិញបានល្អ… ជាពិសេសថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ គួរណាស់តែមានសន្និសីទកាសែតអនឡាញ ឬផ្សព្វផ្សាយឲ្យបានទូលំទូលាយដោយវិធីណាមួយ ដល់ប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ : ពិសិដ្ឋ CEN

×