Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលកណ្តាល អរគុណ ចំពោះអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ បានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ កុំអោយឆ្លងចូលសហគមន៍ ទ្រង់ទ្រាយធំ

ខេត្តកណ្តាល៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់ ឯកឧត្ដម គង់សោភណ្ឌ័អភិបាលកណ្តាល នៅថ្ងៃទី១៩មេសានេះ បានបញ្ជាក់ថា៖ ឯកឧត្ដម សូមលើកសរសើរ ចំពោះ អាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ដែលបាន ចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក៍ដូចជាអាជ្ញាធរ ខេត្តកណ្តាល ក្នុងការគ្រប់គ្រងសភាពការណ៍ ទប់ស្កាត់ ជម្ងឺកូវិដ១៩ បានទាន់ពេលវេលា មិនអោយឆ្លងរីករាលដាល ចូលក្នុងសហគមន៍ ទ្រង់ទ្រាយធំ។

ឯកឧត្ដម អភិបាលខេត្ត បានថ្លែងអំណរគុណ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ផ្សារបណ្តោះអាសន្ន លក់បន្លែបង្ការ ផ្លែឈើត្រីសាច់ នៅកីឡដ្ឋានបាល់ទាត់ខេត្តកណ្តាល ពិសេសបានអរគុណដល់លោកឧកញ៉ា ស្រីចាន់ថន អគ្គនាយកក្រុមហ៊ុន ជេតស៍គ្រុប បានជួយឧបត្ថម្ភ ស្តង់ចំនួន៤០០ស្តង់ រួមទាំងក្រុមការងារចំនួន២០នាក់ ជួយរៀបចំតម្លើងបានទាន់ពេលវេលា បង្កលក្ខណះអោយអាជីវករលក់ដូរ បានងាយស្រួល។

ឯកឧត្ដម អភិបាលខេត្ត អំពាវនាវប្រជាពលរដ្ឋ សូមគោរពអនុវត្តអោយខ្ជាប់ខ្ជួន នូវវិធានការសុវត្ថិភាព របស់ក្រសួងសុខាភិបាល និងវិធានការ របស់សម្តេចសម្តេចតេជោហ៊ុនសែន «៣ការពារនិង៣កុំ»។

ឯកឧត្ដម អភិបាលខេត្ត សន្យាថានិងខិតខំប្រឹងប្រែងដើម្បីអ្នកទាំងអស់គ្នា សូមឲ្យអ្នកទាំងអស់គ្នាចូលរួមសហការជាមួយពួកយើងក្នុងបរិបទកូវីដ-១៩ ដើម្បីកំចាត់វីរុសកូវីដ-១៩ ចេញពីសហគមន៍របស់យើង និងឈានទៅបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យបានឆាប់ ដើម្បីស្តារស្ថានការណ៍ នៃប្រទេសរបស់យើងវិលទៅរកសភាពដើមឡើងវិញ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×