Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តស្វាយរៀង បន្ដរកឃើញបុគ្គលិកកាស៊ីណូបាវិត-ម៉ុកបាយ ចំនួន៣នាក់ កើតជំងឺកូវីដ១៩

ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្ដីជូនដំណឹងស្ដីពីការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ១៩ លើបុគ្គលិកចំនួន៣នាក់ ដែលបម្រើការងារ និងស្នាក់នៅកាស៉ីណូបាវិត-ម៉ុកបាយ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត។

សេចក្ដីជូនដំណឹង រដ្ឋបាលខេត្តស្វាយរៀង បានបង្ហាញនូវអត្តសញ្ញាណ អ្នកជំងឺកូវីដ ចំនួន៣នាក់នោះផងដែរ រួមមាន៖
១) បុរសឈ្មោះ ហ៊ុន ម៉ារ៉ា អាយុ៤១ឆ្នាំ នៅភូមិអំពិល ឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង ២) បុរសឈ្មោះ សុខ វណ្ណី អាយុ២៨ឆ្នាំ នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល និង៣) ស្ដ្រីឈ្មោះ សុត ផាន្នី អាយុ២៦ឆ្នាំ នៅភូមិតាពួង ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

រដ្ឋបាលខេត្ដស្វាយរៀង បានអំពាវនាវដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ និងទីតាំងខាងលើ គិតចាប់ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនមានអាការខុសប្រក្រតី ដូចជាក្ដៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកសំណាក នៅអតីតយានដ្ឋាន Mr.SO ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×