Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករ លក់ដូរ​នៅ​ផ្សារ​បណ្តោះអាសន្ន កីឡដ្ឋាន​ខេត្តកណ្តាល ធ្វើតេស្ត រក​មេរោគ​កូ​វីដ​-១៩ លទ្ធផល​អវិជ្ជមាន នៅ​លក់ដូរ​ដដែល​

ខេត្តកណ្តាល​៖ យ៉ាងហោចណាស់ មាន​អាជីវករ លក់ដូរ​បន្លែ​ផ្លែឈើ និង​ត្រី​សាច់​ប្រមាណ​៣៩៨​នាក់ ​លក់ដូរ​នៅ​ផ្សារ​បណ្តោះអាសន្ន កីឡដ្ឋាន​ខេត្តកណ្តាល ត្រូវបាន​យក​សំណាក ធ្វើតេស្ត​រក​មេរោគ​កូ​វិដ​-១៩ ខណៈដែល ក្រុមគ្រូពេទ្យ​រកឃើញ អ្នក​ឡើង​កំដៅ លើសពី​៣៧​អង្សា​សេ ចំនួន​១១​នាក់​។

ក្នុងឱកាស​ដឹកនាំ​ក្រុមការងារ​ពាក់​ព​ន្ធ័​និង​ក្រុមគ្រូពេទ្យ ចុះ​ប្រមូលយក​បងប្អូន​អាជីវករ ៣៩៨​នាក់ យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វិដ​១៩ នៅ​ល្ងាច​ថ្ងៃទី​១៩​មេសា​នេះ ឯកឧត្ដម អភិបាលខេត្ត​បាន​បញ្ជាក់ថា​៖
​ការធ្វើ​តេស្ត នេះ​ប្រើប្រាស់​ឧបករណ៍​យក​សំណាក Rappid Test លទ្ធផល វិជ្ជមាន ឬ​អវិជ្ជមាន នឹង​បង្ហាញ​ភ្លាមៗ​ក្នុងអំឡុង​១០-១៥​នាទី ក្រោយពី​ធ្វើតេស្ត ហើយ​សម្រាប់​អ្នក​ដែលមាន​លទ្ធផល​អវិជ្ជមាន ក្រុមគ្រូពេទ្យ នឹង​ផ្តល់ជូន​លិខិតបញ្ជាក់​អំពី​សុខភាព​ជូន​ភ្លាម នៅ​កន្លែង​យក​សំណាក​នេះ​តែម្តង​។​

​ដោយឡែក​ចំពោះ អាជីវករ​ដែល​បាន​យក​សំណាក​រួច ហើយ​ទទួលលទ្ធផល​អវិជ្ជមាន និង​មាន​លិខិតបញ្ជាក់ នឹងត្រូវ​អនុញ្ញាត​ឱ្យចូល​លក់​បន្ត​នៅក្នុង​ផ្សារ​នេះ​បន្តទៀត​៕

​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×