Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សព​បុរស​ម្នាក់​អាយុ​៥៧​ឆ្នាំ បូជា​ហើយ​នៅក្នុង​វត្ត​ព្រះរាម​រង្សី ទើប​លទ្ធផល​ចេញមក គាត់​កើត​ជំងឺ​កូ​វីដ​១៩

​កំពង់ឆ្នាំង​៖ រៀបចំ​បុណ្យសព​បុរស​ម្នាក់​អាយុ​៥៧​ឆ្នាំ​ទាំង​មិនដឹងថា គាត់​កើត​ជំងឺ​កូ​វីដ​១៩ នៅ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយ​សព​ត្រូវបាន​បូជា​នៅក្នុង​វត្ត​ព្រះរាម​រង្សី ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​ជា ក្នុង​កម្មវិធី​បុណ្យ​សព្វ ជាច្រើន​នាក់​ផងដែរ​, មន្ត្រី​សុខាភិបាល និង​អាជ្ញាធរ ត្រៀម​ឡាន​ទៅ​ដឹក​មនុស្ស​ជាច្រើន​នាក់ យកទៅ​ធ្វើ ច​ត្តា​ឡី​ស័ក និង​យក​សំណាក​។​

​បុរស​ម្នាក់​ឈ្មោះ នូ ចុ​ល ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រះរាម​រង្សី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​ស្លាប់​នៅ​យប់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ បណ្ដាល មកពី​ជម្ងឺ​កូ​វីដ​-១៩ សព​ត្រូវបាន​បូជា​នៅក្នុង​វត្ត​ព្រះរាម​រង្សី ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​ជា ក្នុង​កម្មវិធី​បុណ្យ​សព្វ ជាច្រើន​នាក់​ផងដែរ​។

​ឥឡូវនេះ​ប្រជាពលរដ្ឋ​ដែលមាន​ការពាក់ព័ន្ធ​ត្រូវបាន​រថយន្ត​របស់​ម​ន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ ឆ្នាំង​ទៅ​ដឹក​យកមក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​សា លា​គំរូ​ក្រុង​កំពង់ឆ្នាំង​។​នេះ​បើតាម​កា​បញ្ជាក់ ពី​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខា ភិ​បាល​ខេត្តកំពង់ឆ្នាំង​។

​សូមបញ្ជាក់ថាៈ សព​ជនរងគ្រោះ​បាន​ស្លាប់​នៅ ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង នៅ​យប់​ថ្ងៃ ទី​១៨ ខែមេសា ឆ្នាំ​២០២១​។ លុះ​នៅ​ព្រឹក​ថ្ងៃទី ១៩ វេលា​ម៉ោង​៨​ព្រឹក ត្រូវបាន​ក្រុមគ្រូពេទ្យ​យក​សំណាក​ទៅធ្វើ​តេស្ត​នៅ​រាជធានី​ភ្នំពេញ លទ្ធផល​ទទួលបាន​ថា​មាន​(​វិជ្ជមាន​កូ​វីដ​-១៩)​នៅវេលា​ម៉ោង​៤ រសៀល ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០ ២១​នេះ​។​

​អាជ្ញាធរ​បញ្ជាក់ថា មាន​មនុស្ស​ជាច្រើន​នៅក្នុង​មូលដ្ឋាន បាន​ពាក់ព័ន្ធ​ជាមួយ​សព​ខាងលើ ដោយសារតែ​នៅ​ល្ងាច​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១ មានការ​សែនព្រេន​កូនចៅ ខណៈដែល​គាត់​ស្លាប់​នៅ​យប់​ថ្ងៃ​ដដែល​នោះ​។ លុះ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ ដោយសារ​មិនដឹងថា គាត់​កើត​កូ​វីដ​១៩ ក៏មាន​ការរៀបចំ​បុណ្យសព និង​មាន​មនុស្ស​ជាច្រើន​ទៀត បាន​ទៅ​បុណ្យសព​របស់គាត់​។​

​សព​បុរស​ខាងលើ ត្រូវបាន​យកទៅ​បូជា​រំលាយ​យក​ធាតុ នៅ​វត្ត​មួយកន្លែង​ក្នុង​មូលដ្ឋាន​នេះ មុនពេល​លទ្ធផល​ធ្វើតេស្ត​បញ្ជាក់ថា គាត់​កើត​កូ​វីដ​១៩​។ នៅ​រសៀល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១​នេះ អាជ្ញាធរខេត្ត​កំពង់ឆ្នាំង បានដាក់​រថយន្ត​ជាច្រើន​គ្រឿង ដើម្បី​ត្រៀម​ទៅ​ដឹក​មនុស្ស​មួយ​ភូមិ ដែលមាន​ការសង្ស័យថា​ពាក់ព័ន្ធ​នឹង​អ្នក​កើត​កូ​វីដ​១៩​នេះ ដើម្បី​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×