Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះការភ្ញាក់ផ្អើល ! ព្រះសង្ឃ១អង្គ ខ្លាចកូវីដ ដល់ថ្នាក់ស្លៀកឈុតគ្រូពេទ្យជួរមុខ គង់សម្តែងធម្មទេសនាដល់ពុទ្ធបរិស័ទក្នុងវត្ត

ស្ថានការណ៍បច្ចុប្បន្ន នៃការផ្ទុះជំងឺ Covid-19 លើកទី៣ នៅក្នុងប្រទេសថៃ គឺបាននិងកំពុងកើនឡើងជារៀងរាល់ថ្ងៃ ដែលជាពិសេស គឺការឆ្លងថ្មីៗចេញពីទីកន្លែងកម្សាន្តល្បីៗ រហូតមានព័ត៌មានអំពីការឆ្លងមេរោគកូវីដនេះ ដល់ព្រះសង្ឃទៀតផង ដែលជាប់ពាក់ព័ន្ធទៅនឹងហាងស្រា នៅក្នុង Thonglor។

ដោយឡែក រូបភាពថ្មី១សន្លឹក ចេញពីក្នុងវត្តមួយបង្ហាញព្រះសង្ឃថៃ១អង្គស្ថិតក្នុងស្ថានភាពស្លៀកឈុតគ្រូពេទ្យជួរមុខ គង់ឲ្យពរទៅដល់ពុទ្ធបរិស័ទ បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម មានការភ្ញាក់ផ្អើល និងគួរឲ្យអស់សំណើចជាខ្លាំង ដែលក្នុងនោះ សូម្បីតែព្រះសង្ឃ១អង្គ ក៏មានសង្ឃដីកាហួសចិត្តបែបនេះថា «លោកបងហាក់ដូចជាខ្លាចកូវីដខ្លាំងពេកហើយ ខ្លាចជាងគ្រូពេទ្យជួរមុខ នៅឯមន្ទីរពេទ្យទៅទៀត ហាសហា»។

តែយ៉ាងណា ក៏មានមនុស្សជាច្រើនទៀត បានស្ងើចសរសើរផងដែរថា ព្រះសង្ឃអង្គនោះអាចធ្វើរឿងនេះបាន នោះជាការប្រសើរហើយ ព្រោះថា ជំងឺ Covid-19 ឆ្លងមិនរើសមុខថាអ្នកនោះជាព្រះសង្ឃ ឬមិនព្រះសង្ឃឡើយ ដូច្នេះ ត្រូវចូលរួមការពារទាំងអស់គ្នា ដើម្បីកុំឲ្យវីរុសដ៏កាចសាហាវនេះរីករាលដាលកាន់តែខ្លាំង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×