ភ្នំពេញ ៖ អាជីវករលក់ដូរ បន្លែត្រីសាច់ នៅផ្សារទួលសង្កែ មកលក់តាមផ្លូវត្រូវអាជ្ញាធរដេញ កាលពីព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២១ ខណៈដែលបរិវេនផ្សារទាំងមូលត្រូវបានបិទកាលពីម្សិលមិញ និងត្រូវតម្រូវឲ្យទៅធ្វេីចត្តាឡីស័កដោយខ្លួនឯងនៅផ្ទះ។
គួរបញ្ជាក់ផងដែរថា ផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ត្រូវបានបិទជាបន្តបន្ទាប់ ខណៈដែលអាជីវករមួយចំនួនមានវិជ្ជមានកូវីដ១៩ ដេីម្បីកាត់ផ្ដាច់ការរាលដាលឆ្លងជំងឺកាចសាហាវមួយនេះ អាជ្ញាធរបានបិទផ្សារ ដោយតម្រូវឲ្យពួកគាត់នៅផ្ទះធ្វេីសត្តាឡីស័កដោយខ្លួនឯងរយៈពេល១៤ថ្ងៃ ដូច្នេះហេីយ អាជ្ញាធរមិនអនុញ្ញាតឲ្យលក់ដូរបន្តទៀតទេ ទេីបអាជ្ញាធរអប់រំណែនាំពួកគាត់ឲ្យទ្រាំរយៈពេលខ្លី ប្រសេីរជាងអូសបន្លាយរយៈពេលវែង៕ រក្សាសិទ្ធិដោយ៖ សារឿន









