Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​ភាគហ៊ុន ៤ ថយចុះ ប៉ុន្តែ​ស​ន្ទ​ស្សន៍​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​កើនឡើង​បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​

​ថ្ងៃនេះ ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុ​ជាមាន​កំណើន ០,៣៥% មក​បិទ​ត្រឹម ៦៤១,៤១ ពិន្ទុ​។ ភាគហ៊ុន​ចំនួន ៤ បាន​ធ្លាក់ចុះ​ចន្លោះ​ពី ១០៛ ទៅ ៤០៛ ក្នុង​មួយ​ហ៊ុន ដោយ ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ PPAP មក​បិទ​ត្រឹម ១៣.០០០៛ តំបន់​សេដ្ឋកិច្ច​ពិសេស (PPSP) មក​ត្រឹមតែ ១.៨៦០៛ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) មក​ត្រឹម ១៣.០០០៛ ហើយ ផេស​ថិ​ក (PEPC) មក​ត្រឹម ៣.០៤០៛​។​

​ទន្ទឹមនឹងនេះ ភាគហ៊ុន ហ្ក្រេ​ន​ធ្វី​ន (GTI) បាន​កើនឡើង ១២០៛ ក្នុង​មួយ​ភាគហ៊ុន មក​បិទ​នៅ ៤.២៤០៛ ហើយ ភាគហ៊ុន​អេស៊ីលីដា ABC កើនឡើង ៨០៛ មកដល់ ១៦.៧២០៛​។

​ភាគហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ( PWSA) បាន​រក្សា​ថ្លៃថេរ​ដដែល​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១៥០,៩៧ លាន​រៀល ដែល​ភាគហ៊ុន PPSP មាន​ចំណែក​ដល់​ទៅ ៧៥%៕​

រក្សាសិទ្ធិដោយ ៖ CEN

×