Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការកងទ័ពជើងគោក បញ្ជូនកម្លាំង ចូលរួមក្នុងការដឹកជញ្ជូនស្បៀង ជូនប្រជាពរដ្ឋ ដែលរស់នៅក្នុងតំបន់បិទខ្ទប់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជូនកម្លាំងទ័ព និងរថយន្តដឹកជញ្ជូន ចូលអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ដោយសហការជាមួយសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះទៅ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្លាំងដែលបញ្ជូនជំហានដំបូង ប្រើប្រាស់កម្លាំងបញ្ជាការដ្ឋានទ័ពពិសេស ចំនួន២០០នាក់ និងកងពលតូចដឹកជញ្ជូនលេខ៩០ ប្រើប្រាស់រថយន្ត២០គ្រឿង។

សូមរំលឹកជូនថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ពប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ-១៩។ ការចេញសេចក្តីសម្រេនេះ ដោយសារស្ថានភាពជំងឺកវីដ-១៩ នៅកម្ពុជា មានភាពកាន់តែធ្ងន់ធ្ងរ។

ជាមួយនឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល កងទ័ពបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពទប់ស្កាត់ការីករាលដាល់នៃជំងឺកូវីដ-១៩នេះតាំងពីដំបូងមក។ ការចូលរួមដូចជា ការពារទប់ស្កាត់លំហូរពលករមកពីប្រទេសថៃ ការដឹកជញ្ជូនពលករនិងប្រជាពលរដ្ឋ ត្រឡប់ពីប្រទេសថៃ ទៅកាន់ខេត្តគោលដៅ ចូលរួមការពារនៅបរិវេណមណ្ឌលចត្តាឡីស័ក ការចូលរួមក្នុងការចាក់វ៉ាក់សាំង ការចូលរួមរៀបចំមន្ទីពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ការចូលរួមបាញ់ថ្នាំសម្លាប់មេរោគ នៅទីសារធារណៈ និងឯកជន និងចូលរួមការពារតំបន់បិទខ្ទប់ផងដែរ៕ រក្សាសិទ្ធិដោយ:ចេស្តារ

×