Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្វើបានអុីចឹងទៀត ! នាំគ្នាជិះឡានពេទ្យ ដើរលេងយ៉ាងសប្បាយ ហើយថែមទាំងឌឺថា… (វីដេអូ)

ភ្នំពេញ ៖ ករណីមនុស្សមួយចំនួន ដែលចេញមុខយ៉ាងចំហធ្វើអ្វីៗយ៉ាងព្រហើន ជាពិសេសគឺផ្គើនទៅនឹងបម្រាមរបស់រាជរដ្ឋាភិបាល នៅក្នុងអំឡុងនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យយើងគ្រប់គ្នាពិតជាមិនយល់សោះឡើយ ឬមួយក៏ពួកគេគិតថា ធ្វើខុសគ្រាន់តែសមត្ថកិច្ចហៅមកធ្វើការអប់រំរួចខ្លួន ទើបបានជាមានករណីដ៏ផ្គើននេះ នៅតែបន្តកើតមាននៅលើអុិនធើណេត ជាពិសេស Tik Tok តែម្តង។

ជាក់ស្តែង ដូចជាយុវជនប្រុសស្រីមួយក្រុមនេះជាដើម តើពួកគេកំពុងតែសម្តែង ឬយ៉ាងណា ដែលនាំគ្នាជិះឡានពេទ្យ ឬ ឡានសឺរ៉ែន ដើរលេងយ៉ាងសប្បាយ និងឌឺថា ពួកខ្លួនសុទ្ធតែអ្នកជំងឺកូវីដ ដើរលេងរហូតចំនួន៣ដងហើយ ប៉ុន្តែ ពុំត្រូវបានរំខានដោយសមត្ថកិច្ចសោះឡើយ។

តាមរយៈសកម្មភាពដ៏ព្រហើននេះផងដែរ មហាជនក៏សូមស្នើដល់សមត្ថកិច្ច ចាត់វិធានការទៅលើក្រុមនេះឲ្យបានចាស់ដៃ ដោយពុំគ្រាន់តែធ្វើការអប់រំឲ្យរួចខ្លួននោះឡើយ ដើម្បីឲ្យបម្រាមរបស់រាជរដ្ឋាភិបាលមានតម្លៃ និងមិនត្រូវបានក្រុមក្មេងទំនើងៗប្រភេទនេះយកមកផ្គើនទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×