Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​២​នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរ​រវាង​ឡាន​ម៉ាក Tesla ក្នុង​រដ្ឋ​តិច​សាស់​ដែល​គេ​ជឿថា​គ្មាន​អ្នកបើកបរ​

​អាជ្ញាធរ​រដ្ឋ​តិច​សាស់​និយាយថា មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​ក្រោយពេល​រថយន្ត​ដើរ​ដោយ​ថាមពលអគ្គីសនី​ម៉ាក Tesla​របស់លោក Elon Mask ដែល​គេ​ជឿថា​ប្រតិបត្តិការ​ដោយ​គ្មាន​មនុស្ស​បើក បាន​បុក​ជាមួយ​ដើមឈើ​មួយ​កាលពី​ថ្ងៃ​សៅរ៍​ទី ១៧​ពេលយប់​នៅ​ភាគ​ជើង​តំបន់ Houston ។​

ពល​បាល​ទី​៤​នៃ​ក្រុង Harris County លោក Cinthya Umanzor បាន​និយាយថា​៖ មិនមាន​នរណាម្នាក់​នៅ​អង្គុយ​ចំ​កៅអី​បើកបរ​នោះទេ​។​

​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​ឈ្មោះ KHOU-TV បាន​បញ្ជាក់ថា រថយន្ត Tesla ម៉ូ​ឌែ​ល S សេរី​ឆ្នាំ​២០១៩​បានធ្វើ​ដំណើរ​ក្នុង​ល្បឿន​យ៉ាង​លឿន​នៅពេលដែល​បរាជ័យ​ក្នុងការ​បញ្ជា​ចង្កូត​ផ្លូវ​កោង ហើយ​បណ្តាល​ឱ្យដាច់​ផ្លូវ​ធ្លាក់​បុក​ដើមឈើ និង​ផ្ទុះ​ឆេះ​តែម្តង​។​

​យ៉ាងណាមិញ សេចក្តីរាយការណ៍​មួយ​ដែល​បាន​ដកស្រង់​ចេញពី​សម្តី​របស់​ភ្នាក់ងារ​ពល​បាល​ទី​៤​ទីក្រុង​ហារី​សលោក Mark Herman បាន​និយាយថា​៖ ក្រោយ​ពេលដែល​ភ្លើង​ត្រូវបាន​រលត់ អាជ្ញាធរ​ក្នុង​តំបន់​បាន​រកឃើញថា​មាន​មនុស្ស​ចំនួន​២​នាក់​ក្នុង​រថយន្ត ដោយ​ម្នា​ក់នៅ​អង្គុយ​កៅអី​ខាងមុខ និង​ម្នាក់ទៀត​នៅ​ខាងក្រោយ​។​

ក្រុមហ៊ុន​ផលិត​រថយន្ត​ម៉ាក Tesla និង​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ជាតិ​ផ្លូវ​ល្បឿន​លឿន​មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​នៅឡើយ​នោះទេ​គិត​មកដល់ពេលនេះ​។​

បញ្ហា​គ្រោះថ្នាក់​នេះ​កើតមានឡើង​ចំពេល​ដែលមាន​ការត្រួត​ពិនិត្យ​កាន់តែខ្លាំង​របស់​ក្រុមហ៊ុន Tesla ទៅលើ​ប្រព័ន្ធ​បើកបរ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​របស់ខ្លួន បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​កើតឡើង​ថ្មីៗ​នេះ ហើយ​ព្រម​គ្នា​ជាមួយនេះដែរ​ក្រុមហ៊ុន​ក៏​កំពុង​ត្រៀម​ដាក់​ដំណើរការ​កម្មវិធី​បើកបរ​ដោយ​ស្វ័យប្រវត្តិ​ដោយ​ពេញលេញ​របស់ខ្លួន​ដល់​អតិថិជន​ឱ្យបាន​កាន់តែច្រើន​។​

ទីភ្នាក់ងារ​សុវត្ថិភាព​រថយន្ត​រប​ស់​សហរដ្ឋអាមេរិក​បាន​និយាយថា កាលពី​ខែមីនា​ខ្លួន​បាន​បើ​ការស៊ើបអង្កេត​ចំនួន​២៧​ករណី​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រោះថ្នាក់​របស់​រថយន្ត​ម៉ាក Tesla ហើយ​យ៉ាងហោចណាស់​៣​ករណី​បាន​កើតឡើង​នាពេល​ថ្មីៗ​នេះ​។​

ស្ថាបនិក និង នាយក​ក្រុមហ៊ុន Tesla លោក Elon Musk បាន​និយាយថា​កាលពី​ខែមករា​ថា លោក​សង្ឃឹម​នឹង​ទទួលបាន​ប្រាក់ចំណេញ​យ៉ាងច្រើន​ពី​ប្រព័ន្ធ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​។ លោក​បន្ថែមថា លោក​មាន​ទំនុកចិត្ត​ខ្ពស់​ចំពោះ​រថយន្ត​របស់លោក​ដែល​នឹង​អាច​បើកបរ​ដោយ​ខ្លួនឯង ដោយ​ជឿជាក់​លើសពី​ការបើកបរ​របស់​មនុស្ស​នៅក្នុង​ឆ្នាំនេះ​។​

បច្ចេកវិទ្យា​បើក​បើក​ដោយ​ស្វ័យប្រវត្តិ​ត្រូវ​ជំនះ​ឧបសគ្គ​សុវត្ថិភាព និង​បទ​ប្បញ្ញា​ត្តិ​ដើម្បី​ទទួលបាន​ភាពជោគជ័យ​លើ​ផ្នែក​ពាណិជ្ជកម្ម​៕

Source: រ៉​យ​ទ័​រ​

×