Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េ មានទំហំទឹកប្រាក់ ២៤១,៧ ដុល្លារ នៅឆ្នាំ២០២១នេះ

ភ្នំពេញ៖ ទីផ្សារនាំចេញរបស់ប្រទេសកម្ពុជា ទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២១នេះ សម្រេចបានទំហំទឹកប្រាក់ប្រមាណ ៩៩,០៧ លានដុល្លារ កើនឡើងជាង ៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។

របាយការណ៍របស់សមាគមពាណិជ្ជ Kita បានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូង មានទំហំទឹកប្រាក់២៤១,៧ ដុល្លារ កើនឡើង១,៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះ មន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្ពុជា-កូរ៉េ គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ ជាផ្លូវការ នៅអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ដែលកិច្ចព្រមព្រៀងនេះ រំពឹងថា នឹងចូលជាធរមាន នៅក្នុងឆ្នាំ២០២១នេះដែរ។
អ្នកជំនាញ លើកឡើងថា តាមរយៈព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជានឹងអាចចេញទៅកាន់ទីផ្សារ ប្រទេសកូរ៉េកាន់តែច្រើន ដែលអាចបង្កើនទំហំពាណិជ្ជកម្ម បានមួយកម្រិតទៀត។

បើយោងតាមអ្នកជំនាញ បានអះអាងបន្តថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ កម្ពុជា នឹងអាចនាំចេញទៅកាន់ទីផ្សារប្រទេសកូរ៉េខាងត្បូង បានទំហំច្រើនជាងមុន ដែលនឹងកើនឡើងពី២០ ទៅ២៥ភាគរយឯណោះ ក្នុងមួយឆ្នាំ ខណៈមុនកិច្ចព្រមព្រៀងនេះ កម្ពុជានាំចេញទៅទីផ្សារកូរ៉េខាងត្បូង មានកំណើន កើនឡើងរួចទៅហើយ៕ រក្សាសិទ្ធិដោយ៖CEN

×