Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុងកុង​ហាម​ការហោះហើរ​ពី​ឥណ្ឌា ប៉ា​គី​ស្ថាន និង​ហ្វីលីពីន​ជុំវិញ​មេរោគ​កូ​វីដ​១៩​ប្រភេទ​ថ្មី​

ហុងកុង​៖ ក្រុម​អាជ្ញាធរ​ហុងកុង​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការ​កាលពី​ថ្ងៃអាទិត្យ​ថា ទីក្រុង​ហុងកុង​នឹង​ផ្អាក​ដំណើរការ​ជើងហោះហើរ​ពី​ប្រទេស​ឥណ្ឌា ប៉ា​គី​ស្ថាន និង​ហ្វីលីពីន​ក្នុង​រយៈពេល​២​សប្តាហ៍​ចាប់ពី​ថ្ងៃ​អង្គារ​ទី ២០​នេះ​។ ការផ្អាក​នេះ​ធ្វើឡើង​ក្រោយ​ពេលដែល​មេរោគ​ឆ្លង​ប្រភេទ N501Y ត្រូវបាន​រកឃើញ​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​ជា​លើកដំបូង​។​

រដ្ឋាភិបាល​ហុងកុង​ថ្លែងថា ប្រទេស​ទាំង​៣​នឹងត្រូវ​បាន​ចាត់​ចូល​ទៅជា​ប្រទេស​ដែលមាន​ហានិភ័យ​ខ្ពស់បំផុត បន្ទាប់​ទីក្រុង​ហុងកុង​បាន​រាយការណ៍​ពី​មេរោគ​កូ​វីដ​១៩​ប្រភេទ​ថ្មី​ចំនួន​៣០​ករណី​ថ្មី​បន្ថែមទៀត​កាលពី​ថ្ងៃអាទិត្យ ក្នុងនោះ​២៩​ករណី​ជាការ​នាំចូល​ដែល​នេះ​កំពុង​ធ្វើឱ្យ​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​មាន​តួលេខ​ខ្ពស់បំផុត​ចាប់តាំងពី​ថ្ងៃទី​១៥ ខែមីនា​កន្លងមក​។ ហុងកុង​ក៏បាន​រាយការណ៍​ពី​ករណី​ឆ្លង​សរុប​ក្នុងប្រទេស​ចំនួន​១១.៦០០​ករណី ខណៈ​អ្នក​ស្លាប់មាន​ចំនួន​២០៩​ករណី​។​

អាជ្ញាធរ​ហុងកុង​ធ្លាប់បាន​ជំរុញ​ឱ្យ​ប្រជាជន​ទៅ​ទទួល​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩ ដោយ​ប្រជាជន​ហុងកុង​ចំនួន​ត្រឹមតែ​៩​ភាគរយ​ប៉ុណ្ណោះ​ដែល​ទទួលបាន​វ៉ាក់សាំង​ដែល​ចំនួន​នេះ​ស្មើ​ប្រមាណ​ជា​៧.៥ លាន​នាក់​។​

កាលពី​សប្តាហ៍​មុន​រដ្ឋាភិបាល​បាន​ព​ង្រើ​ក​ដំណើរការ​គម្រោង​ចាក់​វ៉ាក់សាំង​ក្នុង​ទីក្រុង​ដើម្បី​រួមបញ្ចូល​ប្រជាជន​ដែលមាន​អាយុ​ចន្លោះ​១៦ ដល់​២៩​ឆ្នាំ​សម្រាប់​ការចាក់​លើកដំបូង ដោយ​ពួកគេ​មានបំណង​ជំរុញ​តម្រូវ​ការខ្វះ​ភាព​អសកម្ម​ម​ចំពោះ​ការចាក់​វ៉ាក់សាំង​ក្នុងចំណោម​ប្រជាជន​ហុងកុង​។​

​ក្រុមហ៊ុន​អាកាសចរណ៍​បាន​រង​ផលប៉ះពាល់​ដោយសារ​ការ​រាំងខ្ទប់​ការធ្វើដំណើរ​មកកាន់​ប្រទេស​ហុងកុង​ពី​បណ្តា​ប្រទេស​មួយចំនួន​ដូចជា ឥណ្ឌា ប៉ា​គី​ស្ថាន និង​ប្រទេស​ហ្វីលីពីន រួមមាន ក្រុមហ៊ុន​អាកាសចរណ៍​ហុងកុង ក្រុមហ៊ុន​ស៊ី​ប៊ូ​ប៉ាស៊ីហ្វិក ក្រុមហ៊ុន​វី​ស្តា​រ៉ា និង​ក្រុមហ៊ុន Cathay Pacific៕

ប្រភព​៖ AL Jazeera

×