ភ្នំពេញ ៖ ដូចដែលយើងទាំងអស់គ្នាដឹងស្រាប់ហើយថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺជាព្រឹត្តិការណ៍នៃការឆ្លងរីករាលជំងឺកូវីដ១៩ យ៉ាងច្រើន និងក៏អូសបន្លាយពេលវេលាយ៉ាងវែង ដែលធ្វើឲ្យមិនថាតែប្រជាពលរដ្ឋគ្រប់គ្នា ត្រូវជួបបញ្ហាសេដ្ឋកិច្ចគ្រួសារយ៉ាងខ្លាំងនោះទេ តែសម្រាប់អ្នកទប់ស្កាត់វិញ ដែលមានកងកម្លាំងសមត្ថកិច្ច និងក៏ដូចក្រុមគ្រួពេទ្យជួរមុខ គឺពិតជាមានការលំបាកខ្លាំងណាស់។
ជាក់ស្តែង បើយើងក្រឡេកមកមើលរូបភាពទាំងនេះវិញ គឺពិតជាគួរឲ្យសង្វេគចិត្តណាស់ ខណៈឃើញទិដ្ឋភាពសមត្ថកិច្ច និងក៏ដូចក្រុមគ្រូពេទ្យជួរមុខ ត្រូវប្រាសខ្លួនសម្រាកទាំងអង្គុយនៅលើកៅ ហាលក្តៅ ហាលភ្លើង និងសូម្បីមិនរើសថាជាទីកន្លែងណាឡើយ ព្រោះតែពួកគាត់ហត់នឿយខ្លាំង ដែលធ្វើការសឹងតែ២៤ម៉ោង លើ២៤ម៉ោង ព្រោះតែដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដដ៏កំណាចនេះ ឲ្យឆាប់រលាយបាត់ពីក្នុងប្រទេសកម្ពុជា។

ហេតុនេះ យើងទាំងអស់គ្នា ត្រូវចូលរួមបន្តតស៊ូគ្រាលំបាកមួយនេះទាំងអស់គ្នា ដោយអនុវត្តតាមវិធានការ «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាលឲ្យបានខ្ជាប់ខ្ជាន់ និងចៀសវាងការបំពានបម្រាមកំពុងត្រូវបានដាក់ចេញនេះ ដែលអាចប្រឈមចំពោះមុខច្បាប់ នាំទុក្ខដាក់ខ្លួនកាន់តែធ្ងន់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង