ភ្នំពេញ ៖ ប្រិយមិត្តជាច្រើន ប្រហែលជាបានឃើញហើយ ពីទិដ្ឋភាពបុរសម្នាក់ បានឌុបប្រពន្ធរបស់គាត់ពោះធំគ្រប់ខែ ស្វែងរកមន្ទីរពេទ្យ ដើម្បីសម្រាលទាំងកណ្តាលយប់អាធ្រាត្រ ខណៈនៅលើដងផ្លូវមានសភាពស្ងាត់ជ្រងំ ដែលឃើញហើយពិតជាគួរឲ្យស្រណោះស្រណោកខ្លាំងមែនទែន។ ប៉ុន្តែ ពួកគាត់ពិតជារំភើបត្រេកអរជាខ្លាំង នៅពេលបានជួបកងកម្លាំងល្បាតពិសេស ដែលបានជួយជូនទៅដល់មន្ទីរពេទ្យអង្គឌួង ដោយសុវត្ថិភាព។
ដោយឡែក ករណីថ្មីមួយនេះទៀត គឺរឹតតែបានធ្វើឲ្យយើងគ្រប់គ្នា កាន់តែក្តុកក្តួល និងអាណិតអាសូរជាពន់ពេក ខណៈដែលស្រ្តីម្នាក់ត្រូវសម្រាលកូននៅលើកង់បី (PassApp) ទាំងយប់ នៅពាក់កណ្តាលផ្លូវ ធ្វើដំណើរដើម្បីស្វែងរកមន្ទីរពេទ្យ។
ជាមួយស្ថានភាពដ៏ប្រថុចញុច និងស្ងាត់ជ្រងំនេះផងដែរ នោះគឺគ្មានអ្នកណាក្រៅពីកម្លាំងសមត្ថកិច្ចជួយនោះទេ ហើយបើតាមការឲ្យដឹង គឺបានជូនពួកគាត់ទៅកាន់មណ្ឌលសុខភាពទឹកថ្លា ដែលស្ថិតនៅជិតនោះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





