Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារ និងគោលដៅមួយចំនួន

ភ្នំពេញ ៖ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ នេះ បានបន្តបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាគោលដៅសំខាន់ៗ មួយចំនួន និងនៅតាមផ្សារ។

គោលដៅសំខាន់ៗ មួយចំនួន និងនៅតាមផ្សារ ដែលបាញ់ថ្នាំសម្លាប់មេរោគមានដូចជា៖

-ផ្សារត្រពាំងថ្លឹង
-ផ្សារទួលពង្រ
-ផ្សារពោធិ៍ចិនតុង
-ភូមិបឹងសាឡាង
-ផ្សារសុិនជូរី
-ផ្សារកណ្តាល
-ផ្សារនាគមាស
-ផ្សារដេីមគ ។

សូមជម្រាបថា ការចុះបាញ់ថ្នាំនេះ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ប្រេីប្រាស់កម្លាំងចំនួន ២៣នាក់ និងរថយន្តMazda ចំនួន ៤គ្រឿងផងដែរ។ ការបាញ់ថ្នាំនេះដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ជំងឺ COVID-19 ក្នុងគ្រា ដែល ប្រទេស កម្ពុជា កំពុង មានព្រឹត្តិការណ៍(សហគមន៍ ២០កុម្ភៈ ) ៕ រក្សាសិទ្ធិដោយ: ចេស្តារ

×