ភ្នំពេញ ៖ មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ម្នាក់បានរកឃើញមានវិជ្ជមានកូវីដ១៩ និងមន្ត្រីនគរបាលចំនួន ១៥រូបផ្សេងទៀតដែលប៉ះពាល់ផ្ទាល់ និងដោយប្រយោល។
សេចក្តីរាយការណ៍បានឲ្យដឹងថា លោក ស៊ឹម ប៊ុនធឿន នាយរងផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានរកឃើញឆ្លងជំងឺកូវីដ១៩ និងមានមន្ត្រីនគរបាលចំនួន ១៥រូបទៀត ដែលពាក់ព័ន្ធ និងប្រយោល។
លោកម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា មន្ត្រីនគរបាលទាំង ១៥រូប ក្នុងនោះមានអធិការរងចំនួន ៥រូប រួមមាន :
១. លោក គង់ គារ
២. លោក គង់ សុវង្ស
៣.លោក ឃុន រតនា
៤. លោក គឹម សាន
៥. លោក កាំង ដារ៉ាវុធ។
ចំណែកមន្ត្រីនគរបាល ៨រូបទៀត មានដូចជា
១. លោក សន ភឿន នាយប៉ុស្តិ៍ស្តីទី
២. លោក ពេញ សាវុធ នាយរងផ្នែក
៣. លោក លាស់ ណែម នាយរងប៉ុស្តិ៍
៤. លោក ភុំ ផាន នាយរងប៉ុស្តិ៍
៥. លោក មាស រ៉ាមានី មន្ត្រី
៦. លោក យ៉ម រដ្ឋណា មន្ត្រី
៧. លោក ស្រ៊ុន បូរិណ មន្ត្រី
៨. លោក សាន់ ចាន់ថន មន្ត្រី
៩. លោក អ៊ឹង សេរីមាស មន្ត្រី
១០. លោក សួស វណ្ណឌី
ប្រភពបានបន្តថា មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលមានជ័យ ទាំង ១៥រូប បានធ្វើតេស្តរកកូវីដ១៩ កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ គឺលទ្ធផលអវិជ្ជមានទាំងអស់ រង់ចាំការធ្វើតេស្តលើកទី២ និងតម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះ៕ រក្សាសិទ្ធិដោយ: ចេស្តារ



