Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃ​ពុធ ទី​២១ ខែមេសា ឆ្នាំ ២០២១

ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និង​ពណ៌​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧ និង​៤៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត​។ នៅថ្ងៃនេះ​ដួង​រាសី​ងើបឡើង​ខ្ពស់ ដូចនេះ​បើទោះបីជា​ចង់​ធ្វើ​អ្វី​ក៏​ជា​ឱកាសល្អ​ផងដែរ ព្រោះថា​តែង​ហុច​ផ្លែផ្កា​ដូច​ចិត្ត​ត្រឡប់មកវិញ​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ការរក​ផល​ចំណូល​មាន​ហូរ​ចូល​គ្រាន់​ជាទី​កក់ក្តៅ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ល្អប្រសើរ​ដែរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ជាទី​គាប់ចិត្ត​។ ចំណែកឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ ហើយ​បើជា​ស្នេហា​ថ្មីថ្មោង​ផង​គឺ​តែង​ទទួលបាន​ក្តីសង្ឃឹម​ពីគ្នា​យ៉ាង​កក់ក្តៅ​ទៀតផង​៕

ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​សគឺ​និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង គឺ​លេខ ១ និង​លេខ ៤៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ​។ រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ចូរ​លោកអ្នក​ប្រយ័ត្ន​ក្រុមមនុស្ស​ចាក់​ឆ្កឹះឆ្កៀល​បន្តិច ពីព្រោះ​លោកអ្នក​ងាយ​ទទួលរង​គ្រោះ​គេ​ណាស់ដែរ ចំណែក​អ្នក​ប្រកបការងារ​រាជការ ឬ​ក្រុមហ៊ុន​ឯកជន​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​បើ​យក​ខន្តី​ដាក់​ក្នុង​ខ្លួន​ជាការ​ប្រពៃ​បំផុត​។ សម្រាប់​បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់​កាក់​ត្បិតត្បៀត​បន្តិច កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វិច ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នៅ​ថ្ងៃ​ខាងមុខ​។ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ពីព្រោះ​ជួន​ផ្អែមល្ហែម​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕

ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ​និង​ពណ៌​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥​និង​លេខ ៦៦ ។​
-​សូម​ខ​មិន​លេខ ៨៩៨ យក​លាភ​សម្បត្តិ​ឧកញ៉ា​និង​លុយ​ស្តុកស្តម្ភ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល​។ ថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​មានជោគ​លាភ​អ្វីមួយ​ចូល​មកអោយ​សប្បាយចិត្ត​ផង​។ សម្រាប់​លោកអ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការជួញដូរ​ទីជិត​ឆ្ងាយ​គឺ​តែងតែ​ទទួលជោគជ័យ​ត្រឡប់មកវិញ​ជានិច្ច និង​បើ​ចរចា​ទំនិញ​អ្វីមួយ​ផង​តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គាប់​បំណង​។ ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​សុខដុម​ដូច​សព្វមួយដង​ទេ​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​ប្រៀប​ដូច​ទឹក​និង​ត្រី​នា​រដូវ​ខែវស្សា​៕

ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៧​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ទឹកក្រូច​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៨៩​។​
-​សូម​ខ​មិន​លេខ ៩៨៩ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ​។ ការងារ​របស់លោក​អ្នក​នៅក្នុង​ថ្ងៃនេះ​មានការ​ប្រែប្រួល​ផ្លាស់ប្តូរ​ឆាប់រហ័ស​ដែល​ធ្វើ​ឲ្យ​លោកអ្នក​បត់បែន​សឹង​មិនទាន់​ផង ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ទាមទារ​អោយ​លោកអ្នក​នឹងនរ ហើយ​ព្យាយាម​រក​វិធី​ដោះស្រាយ​ទើប​មិន​បន្សល់​នូវ​ទុក្ខលំបាក​ដល់​លោកអ្នក​ទៅ​ថ្ងៃក្រោយ​។ ចំណែក​បញ្ហា​លុយកាក់​ការចាយវាយ​ត្រូវមាន​ផែនការ កុំ​ខ្ជះខ្ជាយ​ប្រយ័ត្ន​អស់រលីង​ពី​ខ្លួន​នៅក្នុង​ថ្ងៃនេះ​លោកអ្នក​អាច​ជួប​គ្រោះភ័យ​ជាយថាហេតុ​ដោយសារតែ​ការធ្វេសប្រហែស​ដោយ​ប្រការ​ណាមួយ​ដូច្នេះ​មិន​គប្បី​ធ្វើដំណើរ​ទៅណា​ឆ្ងាយ​ដែល​ពុំ​ចាំបាច់​ឡើយ ព្រោះ​លោក​អ្នកមាន​សត្រូវ​ប៉ង​យាយី​រំខាន​ទៀតផង​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​ថ្ងៃនេះ​មិនគួរ​ប្រញាប់ប្រញាល់​ដាក់ទុន​ពេក​នោះទេ​។ ចំណែក​មនោសញ្ចេតនា​ពុំទាន់​បាន​ជួប​មនុស្ស​ក្នុង​សុ​បិ​ន្ត​ឡើយ ប៉ុន្តែ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​មិត្តភក្តិ​ថ្មីៗ​ផ្តល់ឱកាស​ច្រើន​ដល់​អ្នក​នៅ​លីវ​ផង​៕

​ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង ៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ខ្មៅ និង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ​៩៩​។​
-​សូម​ខ​មិន​លេខ ៧៧៧ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង​។ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើទោះបី​ចង់​ធ្វើ​អ្វី​គឺជា​ឱកាសល្អ​ផងដែរ ព្រោះថា​ហុច​ផ្លែផ្កា​ជាទី​គាប់ចិត្ត​ត្រឡប់មកវិញ​ផង​។ សម្រាប់​លោកអ្នក​ជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​គឺ​ការរក​ផល​ចំណូល​មាន​ហូរ​ចូល​ជាទី​កក់ក្តៅ ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ជាការ​ប្រសើរ​ដែរ​ដោយ​លោកអ្នក​អាច​កើប​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​យ៉ាង​ត្រជាក់ចិត្ត​។ ចំណែកឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ចម្រើន​លូតលាស់​ទៅមុខ​ហើយ​បើជា​ស្នេហា​ថ្មីថ្មោង​ផង​គឺ​តែង​ទទួលបាន​ក្តីសង្ឃឹម​ពីគ្នា​យ៉ាង​កក់ក្តៅ​ទៀតផង​៕

ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ខ្មៅ​និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ ៩៩ ។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​សំពៅ​ហ្លួង​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​លាភ​មានជ័យ​មាន​លុយ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់​។ នៅថ្ងៃនេះ​ការងារ​លោកអ្នក​មានកា​រ​ប្រែប្រួល​ប្រថុចញ៉ុច​ដែល​ធ្វើអោយ​លោកអ្នក​បត់បែន​សឹង​មិនទាន់​ផង លោកអ្នក​ត្រូវ​នឹងនរ​ហើយ​ព្យាយាម​រក​វិធី​ដោះស្រាយ​អោយបាន​ទើប​មិន​បន្សល់ទុក​លំបាកទៅ​ថ្ងៃក្រោយ សម្រាប់​លោកអ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​នៅពេលនេះ​លោក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។ បញ្ហា​លុយកាក់​វិញ​នោះ​បើ​មាន​ប្រាក់​ហើយ​កុំ​ដឹង​តែ​ទុក​គួរ​មាន​វិធី​ចំណាយ​ឲ្យ​មាន​ប្រសិទ្ធភាព​និង​សម​ហេតុផល​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួបតែ​រឿងរ៉ាវ​មិនសូវ​ល្អ​និង​មាន​បញ្ហា​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​ផង​។ ចំណែក​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​មានការ​បែរខ្នង​ដាក់គ្នា​ច្រើន​ដោយសារតែ​ភាព​ប្រចែប្រចណ្ឌ​កំពុង​ចូលលុកលុយ​៕

ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១០​យប់ ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ​និង​បៃតង​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ ៦៦ ។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​ឧកញ៉ា​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី​។ រាល់​កិច្ចការងារ​ដែល​លោកអ្នក​ប៉ងប្រាថ្នា​ក្នុងថ្ងៃនេះ​គឺ​តែង​ទទួលបាន​ផល​សម្រេច​និង​រមែង​បាន​ជួបតែ​រឿង​ល្អជា​និច្ច គ្មាន​ឧបសគ្គ​មករា​រាំង​ធ្វើអោយ​លោកអ្នក​មានការ​លំបាក​នោះឡើយ​។ បើជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​នឹង​ប្រមូល​ផលចំណេញ​មក​ផ្ទះ​វិញ​គួរ​ជាទី​ពេញចិត្ត​និង​បើ​ចរចា​អ្វីមួយ​ផង​គឺ​តែង​អាច​សម្រេច​ចប់​ចុង​ចប់​ដើម​ដូច​គោលបំណង​។ ចំណែក​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​ទេ​។ ចំពោះ​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​វិញ​មាន​ភាព​សុខដុម​នឹង​ផ្អែមល្ហែម​ល្អ​ប្រៀបដូចជា​ទឹកនឹង​ត្រី​នា​រដូវ​ខែវស្សា​៕

ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ​និង​ខ្មៅ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ ១ និង​លេខ ៦៩ ។​
-​សូម​ខ​មិន​លេខ​៩៩៩ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ​។ នៅ​ថ្ងៃ​បើទោះជា​មានការ​ប៉ះទង្គិច​ទៅលើ​អ្វីមួយ​ក៏ដោយ​គឺ​តែង​ហុច​ផល​ល្អ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ដែរ​។ ចំពោះ​ការបំពេញ​ការងារ​ពេញដៃពេញជើង​និង​ផល​ល្អ​ត្រឡប់មកវិញ​ផង​។ សម្រាប់​ជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​គឺមាន​ភាព​កាក់កប​ល្អ​គួរសម​ណាស់​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​អាច​ប្រមូល​ផល​ចំណូល​ត្រឡប់មកផ្ទះ​វិញ​ដូច​គាប់​បំណង​។ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មនោសញ្ចេតនា​សោះអង្គើយ​ជាមួយគ្នា ដូច្នេះ​ត្រូវ​លៃ​ពេល​សម្រាប់​គ្នា​អោយបាន​ច្រើនជាង​មុន​៕

ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ខ្មៅ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៦៩ ។​
-​សូម​ខ​មិន​លេខ​១៦៨​យក​លាភ​សម្បត្តិ​មហាសេដ្ឋី​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​លុយ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក​។ នៅក្នុង​ថ្ងៃ​ទោះ​លោក​អ្នកធ្វើ​អ្វី​ក៏ដោយ​តែង​ភ្លឺ​ថ្លា​និង​ជួបតែ​ក្តី​សោមនស្ស​ច្រើន លោកអ្នក​អាច​សម្រុក​ការងារ​បាន​យ៉ាង​ពេញដៃពេញជើង ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​តែង​ហុច​មកវិញ​ជានិច្ច​។ ចំពោះ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​គឺអាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​អោយ​ចូលមក​បាន​គួរ​ជាទី​ពេញចិត្ត​។ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ រីឯ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​៕

ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច​និង​ឈាមជ្រូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧​និង​លេខ​៤៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា​។ ការងារ​លោកអ្នក​នៅក្នុង​ថ្ងៃនេះ​បើ​ចង់​ជោគជ័យ​ត្រូវ​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត​ខិតខំ​ប្រឹងប្រែង​អោយបាន​ច្រើនជាង​មុន កុំ​ដោយសារ​ផលប្រយោជន៍​ចំពោះមុខ​ធ្វើ​ឲ្យ​ខកខាន​ឱកាស​ធំ​ទៅ​ថ្ងៃក្រោយ​។ ចំណែក​លុយកាក់​ការចាយវាយ​ត្រូវ​ផ្អែកលើ​ប្រាក់ចំណូល​របស់ខ្លួន​កុំ​ខ្ជះខ្ជាយ​ពេក​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​នៅពេលនេះ​ការ​ជួញ​ជិត​ឆ្ងាយ​មិនសូវ​កាក់កប​ឡើយ គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តី​ឈ្លា​នី​ស​។ ចំណែកឯ​មនោសញ្ចេតនា​មានការ​យល់ច្រឡំ​បន្តិចបន្តួច​បណ្តាល​ឲ្យ​តានតឹង​ឈ្លោះប្រកែក​គ្នា​៕

ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ​និង​ស្វាយ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥​និង​លេខ​៦៦ ។​
-​សូម​ខ​មិន​លេខ​១៦៨ យក​លាភ​សម្បត្តិ​អភិជន​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំច​។ នៅថ្ងៃនេះ​ដោយ​យីអ៊ុន​ឡើង​ខ្ពស់​ជាប់​មករ​ហូត ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចង់​បំពេញការងារ​ប្រាក់​កាក់​ដូចជា​កិច្ចការងារ​សន្យា​អ្វីមួយ​ផង​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​កំពុងមាន​ការស្រុះស្រួល​គ្នា​ប្រសើរ​គួរសម​។ សម្រាប់​លោកអ្នក​ប្រក​កប​មុខរបរ​រកស៊ី​ជួញដូរ​វិញ​ទោះ​បើ​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ហុច​មកវិញ​គួរសម​ផង ប៉ុន្តែ​យ៉ាងណា​លុយកាក់​កាន់​នៅ​ដៃ​មិនសូវ​ជាប់​ទេ​គឺ​តែង​ហូរ​ធ្លាយ​ចេញទៅ​វិញ​អស់ៗ​ពុំ​ឃើញ​សេសសល់​ឡើយ​។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។ ចំណែក​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ជ្រើសរើស​គូស្រករ​គឺ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​ក្រហម​និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ​៦១​។​
-​សូម​ខ​មិន​លេខ​៩៩៩ យក​សម្បត្តិ​ទេវតា​ទ្រព្យ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី មាន​លាភ​មានជ័យ មាន​លុយ​ចូល​ផ្ទះ​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ​។ នៅថ្ងៃនេះ​ដោយសារ​យីអ៊ុន​ឡើង​ខ្ពស់​មក​ជាប់​រហូត​ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចង់​បំពេញការងារ​ផ្នែក​ប្រាក់កាស​ឬ​ការធ្វើ​កិច្ចសន្យា​អ្វីមួយ​ផង​។ ការរស់នៅ​មាន​ភាព​សុខដុម​និង​កំពុង​ស្រុះស្រួល​គ្នា​គួរសម​។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ផល​កម្រៃ​ហុច​មកវិញ​គួរសម​ផង​។ ការធ្វើដំណើរ​ជិត​ឆ្ងាយ​ជួប​សេចក្តី​ក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ ។ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​គឺ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕​

×