Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាស៊ាន​បើក​កិច្ចប្រជុំ​កំពូល​ដោះស្រាយ​វិបត្តិ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ខណៈ​ EU​ កំពុង​ដាក់ទណ្ឌកម្ម​

​រដ្ឋលេខាធិការដ្ឋាន​អាស៊ាន​បាន​និយាយថា ប្រទេស​ដែលជា​សមាជិក​អាស៊ីអាគ្នេយ៍​នឹង​បើក​កិច្ច​ពិភាក្សាគ្នា​ជុំវិញ​វិបត្តិ​កំពុង​កើតមាន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ក្នុង​កិច្ចប្រជុំ​កំពូល​នាទី​ក្រុង​ហ្សា​កាតា​នៅ​សៅរ៍​ខាង​មុ​នេះ​។​

បន្ទាប់ពី​សហភាព​អឺរ៉ុប​បានដាក់​ទណ្ឌកម្ម​យ៉ាង​តឹងរឹង​បំផុត​ទៅលើ​របប​យោធា​ដែល​បាន​កាន់កាប់​អំណាច​នៅ​ថ្ងៃទី ១ ខែកុម្ភៈ​កន្លងមកនេះ​។​

សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ដែលមាន​សមាជិក​ចំនួន ១០ ប្រទេស​បាន​នឹង​កំពុង​ព្យាយាម​ស្វែងរក​មធ្យោបាយ​ក្នុង​ការនាំ​ប្រទេស​មី​យ៉ាន់​ម៉ា​ឱ្យ​ចេញពី​ភាពវឹកវរ​នៃ​ការ​បង្ហូរឈាម​ដែល​បាន​កើតមានឡើង​នាពេល​កន្លងមក បន្ទាប់ពី​រដ្ឋប្រហារ​យោធា​ប្រឆាំងនឹង​រដ្ឋាភិបាល​ជាប់ឆ្នោត​មួយ​ដែល​ដឹកនាំ​ដោយ​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​។​

​លោក Romeo Jr. Abad Arca ជំនួយការ​ប្រធាន​ផ្នែក​ទំនាក់ទំនង​សហគមន៍​នៃ​លេខាធិការដ្ឋាន​អាស៊ាន​បាន​និយាយថា កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ទីស្នាក់ការ​កណ្តាល​ក្នុង​ទីក្រុង​ហ្សា​កាតា​នៅ​ថ្ងៃ​សៅរ៍​នេះ ដោយ​ធ្វើឡើង​ក្រោម​ប្រធានបទ​ស្តីពី សុខភាព និង​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​ក្នុង​កំពុង​ពេល​មាន​ជំងឺ​រាតត្បាត​នេះ​។​

ទោះយ៉ាងណា​មន្ត្រី​រដ្ឋាភិបាល​ថៃ​ម្នា​ក់បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​ថា លោក Min Aung Hlaing មេ​របប​យោធា​នឹង​ទៅ​ទីក្រុង​ហ្សា​កាតា​ដោយ​មិនដឹងថា​មេដឹកនាំ​ប៉ុន្មាន​នាក់​នឹងចូលរួម​ដោយផ្ទាល់​នោះទេ​។​

​យោធា​មី​យ៉ាន់​ម៉ា​បានបង្ហាញ​ឆន្ទៈ​តិចតួច​ប៉ុណ្ណោះ​ក្នុងការ​ទាក់ទង​ជាមួយ​ប្រទេសជិតខាង​ហើយ​ក្នុងនោះ​ក៏​គ្មាន​សញ្ញាណ​ណាមួយ​ដែល​យោធា​មី​យ៉ាន់​ម៉ា​ចង់​និយាយ​ជាមួយ​សមាជិក​រដ្ឋាភិបាល​ដែល​ខ្លួន​បាន​បណ្តេញចេញ​នោះទេ​។​

អ្នកនយោបាយ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រួមទាំង​សមាជិកសភា​ដែល​ត្រូវបាន​បណ្តេញ​ចេញពី​គណបក្ស​របស់លោក​ស្រី​ស៊ូ​ជី បានប្រកាស​អំពី​ការបង្កើត​រដ្ឋាភិបាល​ប​ង្រួ​ប​បង្រួម​ជាតិ​មួយ (NUG) នៅ​ថ្ងៃ​សុក្រ​នេះ​ផងដែរ​។​

NUG បាន​និយាយថា រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នេះ គឺជា​អាជ្ញាធរ​ស្របច្បាប់​ហើយ​បាន​អំពាវនាវ​ឱ្យមាន​ការទទួលស្គាល់​ជា​អន្តរជាតិ​ព្រមទាំង​អោយ​កិច្ចប្រជុំ​នា​ថ្ងៃ​សៅរ៍​ខាងមុខ​ធ្វើការ​ដោយ​អញ្ជើញ​ខ្លួន​ឱ្យចូល​រួម​កិច្ចប្រជុំ​អាស៊ាន​ដោយ​ជំនួស​កន្លែង​របស់លោក Min Aung Hlaing ។​

បេសកជន​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ លោកស្រី Antonio Guterres ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា និង​លោក Christine Schraner Burgener បាន​ទំនាក់ទំនង​ជាមួយ​យោធា​ចាប់តាំងពី​រដ្ឋប្រហារ​ម​ក​ម្ល៉េះ ប៉ុន្តែ​របប​យោធា​មិនបាន​អនុញ្ញាតឱ្យ​លោកស្រី​ធ្វើ​ទស្សនកិច្ច​នោះទេ​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មី​យ៉ាន់​ម៉ា​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ជន​ស៊ីវិល ២៥៨ នាក់​បាន​ស្លាប់​នៅក្នុង​អំពើ​ហឹ​ង្សា​ក្នុងប្រទេស​ចំពោះ​ការប្រឆាំង​នឹង​យោធា​ចាប់តាំងពី​ថ្ងៃទី ១ ខែកុម្ភៈ​មក ហើយ​ចំនួន​អ្នក​ផ្សេងទៀត​ត្រូវបាន​គេ​បំផ្លើស​។ បើ​យោងទៅតាម​ក្រុម​សកម្មជន​ជំនួយ​សម្រាប់​ក្រុម​អ្នកទោសនយោបាយ (AAPP) បានអោយដឹងថា មនុស្ស​ចំនួន ៧៣៨ នាក់​ត្រូវបាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​ចាប់តាំងពី​មានការ​បើកឆាក​រដ្ឋប្រហា​រ​៕

ប្រភព​៖ រ៉​យ​ទ័​រ​

×