ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងជំរុញការណែនាំមិនឱ្យមានការធ្វើដំណើរពីប្រទេស ដែលមានប្រហែល៨០ភាគរយនៅលើពិភពលោក ដោយលើកឡើងពីហានិភ័យដែលមិនធ្លាប់មានពីមុនមកចំពោះអ្នកដំណើរពីប្រទេសដែលមានជំងឺរាតត្បាតកូវីដ១៩ ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចុះឈ្មោះប្រទេសចំនួនប្រមាណ២០០រួចហើយទៅក្នុងបញ្ជី ហើប្រទេសចំនួន ៣៤ ហាមមិនឱ្យធ្វើដំណើរ” ក្នុងកម្រិតទី៤ ដែលរួមមានប្រទេសដូចជា ប្រទេសឆាដ ប្រទេសកូសូវ៉ូ ប្រទេសKenya ប្រទេសប្រេស៊ីល ប្រទេសអាហ្សង់ទីន ប្រទេសហៃទី ប្រទេសម៉ូហ្សំប៊ិក ប្រទេសរុស្ស៊ី និងប្រទេសតង់ហ្សានី ជាដើម។
បើតាមក្រសួងការបទេសអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ការធ្វើបច្ចុប្បន្នភាពនេះនឹងឃើញចំនួនប្រទេសដែលស្ថិតនៅក្នុងកម្រិតទី ៤៖ មិនឲ្យធ្វើដំណើរ ចំពោះប្រទេសប្រមាណ ៨០% នៅទូទាំងពិភពលោក” ។
ចំនួន ៨០%នេះ គឺមានន័យថាការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកក្នុងកម្រិតទី៤បន្ថែមជិត ១៣០ ប្រទេសឯណោះ។
ជនជាតិអាមេរិកភាគច្រើនត្រូវបានរារាំងពីការធ្វើដំណើរទៅកាន់តំបន់ភាគច្រើននៃទ្វីបអ៊ឺរ៉ុបដោយ សារតែមានការរឹតត្បិតលើច្បាប់គ្រប់គ្រងកូវីដ-១៩។ ក្នុងនោះ ទីក្រុងវ៉ាស៊ីនតោនក៏បានហាមពលរដ្ឋស្ទើរតែទាំងអស់ដែលមិនមែនជាពលរដ្ឋសហរដ្ឋអាមេរិក ដែលភាគច្រើនរស់នៅក្នុងតំបន់អឺរ៉ុប ចិន ប្រេស៊ីល អ៊ីរ៉ង់ និងអាហ្វ្រិកខាងត្បូងក៏ត្រូវបានហាមឃាត់៕
ប្រភព៖ AP


