Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​ចំនួន​បួន​បាន​ថយចុះ ខណៈ​បី​ទៀត​មាន​កំណើន​

ត្រឹម​ពេល​ផ្សារ​បិទ​ថ្ងៃ​អង្គារ ភាគហ៊ុន​ចំនួន​បួន​បានបង្ហាញ​ការថយចុះ ដោយ​រួមមាន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) ហ្ក្រេ​ន​ធ្វី​ន (GTI) កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ (PAS) និង​អេស៊ីលីដា (ABC) ដែលមាន​ការថយចុះ​ចន្លោះ​ពី ២០៛ ទៅ ៤០៛ មក​ត្រឹម ៦.៥៤០៛ ៤.២០០៛ ១២.៩៦០៛ និង ១៦.៧០០៛ រៀង​គ្នា​។​

​ផ្ទុយទៅវិញ ភាគហ៊ុន​បី​ទៀត រួមមាន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) និង​ផេស​ថិ​ក (PEPC) មានការ​កើនឡើង​ចន្លោះ​ពី ១០៛ ទៅ ២០៛ មកដល់ ១៣.០២០៛ ១.៨៧០៛ និង ៣.០៥០៛​។​

ស​ន្ទ​ស្សន៍ ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ធ្លាក់ចុះ ០,១៤% វិញ មក​ត្រឹម ៦៤០,៥១ ពិន្ទុ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ១១២,៤២ លាន​រៀល​៕​

រក្សាសិទ្ធិដោយ ៖ CEN

×