Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​សម្រេច​បិទ​ផ្សារ​ដេប៉ូ ក្នុង​ខណ្ឌទួលគោក មួយទៀត ជា​បណ្ដោះអាសន្ន

​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌទួលគោក បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ដំណើរការ​ផ្អាក​ជា​បណ្តោះអាសន្ន មូលដ្ឋាន​ផ្សារ​ដេប៉ូ​ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

​រដ្ឋបាល​ខណ្ឌទួលគោក​មាន​កិត្តិយស​សូម​ជម្រាបជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ពិសេស​អាជីវ​ករទាំង​អស់​ឲ្យ​បាន​ជ្រាបថាៈ អាស្រ័យ​ដោយ​ស្ថានភាព​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​រយៈពេល ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​អាជីវករ​និង​ប្រជាពលរដ្ឋ បាន​ឆ្លង​វីរុស​កូ​វីដ​-១៩ ក្នុង “​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ឆ្នាំ​២០២១ ដែល​ស្ថានភាព​នេះ បាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស គួរ​ឲ្យ​ព្រួយបារម្ភ និង​ចាំបាច់​ត្រូវមាន​វិធានការ សុខាភិបាល ដើម្បី​ទប់ស្កាត់​ជាបន្ទាន់​។​

​ចំពោះមុខ រដ្ឋបាល​ខណ្ឌទួលគោក សូម​ផ្អាក​ដំណើរការ​ជា​បណ្ដោះអាសន្ន​នូវ​មូលដ្ឋាន​ផ្សារ​ដេប៉ូ សម្រាប់ រយៈពេល​១៤​ថ្ងៃ ចាប់ពី​ម៉ោង​សូន្យ​នាទី ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​-១៩ ទៅដល់​បងប្អូន​អាជីវករ អតិថិជន ក៏ដូចជា​ប្រជាពលរដ្ឋ ដែល​ចេញចូល ក្នុង​ទីតាំង​ផ្សារ​ខាងលើ​។​

​ទន្ទឹមនឹងនេះ រដ្ឋបាល​ខណ្ឌទួលគោក សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​អាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើ ការងារ​ក្នុង​ផ្សារ និង​ក្រុមគ្រួសារ​អាជីវក​រពាក់​ព័ន្ធ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​បាន​ចេញចូល​ផ្សារ​ខាងលើ គិត​ចាប់​ពីថ្ងៃ ទី​០៧ ខែមេសា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១. បើ​មាន​អាកា​រៈ​ក្តៅខ្លួន ក្អក ពិបាក​ដកដង្ហើម ហើយ​មានការ​សង្ស័យថា​ឆ្លង​វីរុស​កូ​វីដ​-១៩. សូម​អញ្ជើញ​មក​យក​សំណាក​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ ជាបន្ទាន់ នៅ​បរិវេណ ទី​រួម​ផ្សារ​ដេប៉ូ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ព្រមទាំង​អនុវត្តន៍​វិធានការ​ច​ត្តា​ឡី​ស័ក ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​។​

​រដ្ឋបាល​ខណ្ឌទួលគោក​សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ ពិសេស​អាជីវ​ករទាំង​អស់ ដែល​កំពុង​ប្រកប អាជីវកម្ម​ក្នុង​មូលដ្ឋាន​ផ្សារ​ដេប៉ូ មាន​គារ​យោគយល់ និង​ចូលរួម​អនុវត្តន៍​សេចក្តីជូនដំណឹង​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×