Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាទិភាព​នៃ​អ្នកធ្វើដំណើរ​ទៅ​ចាក់​វ៉ាក់សាំង​ដូច​ទី​២ អាច​ឆ្លងកាត់​របាំង​ដែក​ក្នុង​តំបន់​បិទ​ខ្ទប់​បាន តិច​លោ​សមត្ថកិច្ច​អត់​ដឹង​ទៅ​?

​ភ្នំពេញ ៖ ក្នុង​សេចក្តីណែនាំ​ស្ដីពី​វិធានការ​លម្អិត ដើម្បី​រឹតបន្តឹង​ការអនុវត្ត​សម្រេច ស្ដីពី​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចុះ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១ ត្រង់ចំណុច​ទី ៣ បាន​បញ្ជាក់ថា ÷

  • បុគ្គល​គ្រប់រូប ត្រូវបាន​ហាមឃាត់ មិន​ឲ្យ​ធ្វើដំណើរ​ចេញពី​លំនៅឋាន ឬ​ផ្ទះសំណាក់​បច្ចុប្បន្ន​របស់​ខ្លួន ដោយ​រួមទាំង​ការមិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​កីឡា នៅ​ខាងក្រៅ​លំនៅឋាន ឬ​ទី​សំណាក់​របស់ខ្លួន លើកលែងតែ​ការធ្វើដំណើរ​ក្នុង​មូលហេតុ​សុខភាព​បន្ទាន់ និង​ការធ្វើដំណើរ​ទៅ​ជួប​មន្ត្រី​សុខាភិបាល ដើម្បី​យក​សំណាក​ទៅ​វិភាគ​មេរោគ​កូ​វីដ​-១៩ ឬ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២ នៅ​ទីតាំង​ជិត​បំផុត​ក្នុង​តំបន់​ក្រហម តាម​ការកំណត់ និង​ដោយមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

​សូមបញ្ជាក់ថា ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ស៊ី​ណូ​វ៉ា​ក់ និង​ស៊ី​ណូ​ហ្វា​ម ត្រូវបាន ត្រូវបាន​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​ទូទាំងប្រទេស ចាប់ផ្ដើម​ដូ​ស​ទី​២ ជូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ចាប់ពី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២១ នៅតាម​ទីកន្លែង​ដែល​ចិត្ត​បំផុត​សម្រាប់​លោក​-​អ្នក ដោយ​មិន​អនុញ្ញាត​ឲ្យ​ឆ្លងកាត់​ពីរ​ខណ្ឌ​មួយ​ទៅខាង​មួយ​នោះទេ​។

​គិត​ត្រឹម​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល និង​ក្រសួងការពារជាតិ បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំងប្រដាប់អាវុធ នៅ​ទូទាំងប្រទេស សរុប​ចំនួន ១,២៧៧,៦៨៨​នាក់​នាក់​។​

  • ក្រសួងសុខាភិបាល ចាក់​បាន​ចំនួន​៖ ៩៨៣,១៤៥​នាក់​។​
  • ក្រសួងការពារជាតិ ចាក់​បាន​ចំនួន​៖ ២៩៤,៥៤៣​នាក់​។​
  • សរុប​ចំនួន​៖ ១,២៧៧,៦៨៨​នាក់ (​គិត​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១)​។

​ដូច្នេះ សមត្ថកិច្ច​ដែល​យាម​ប្រចាំការ​នៅ​ចំណុច​រនាំង​ដែក​បិទ​ខ្ទប់ គួរតែ​យល់ដឹង​ពី​អាទិភាព នៃ​អ្នក​ទៅ​ចាក់​វ៉ាក់សាំង​សម្រាប់​ដុំ​ទី​២ ដែល​មានចែង​ក្នុង​សេចក្តីសម្រេច​ខាងលើ របស់​រាជរដ្ឋាភិបាល​៕ រក្សា​សិទ្ធិ​ដោយ : ពិសិដ្ឋ CEN

×