Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការហាមឃាត់​ការលក់ និង​ផ្សាយពាណិជ្ជកម្ម គ្រឿង​ស្រវឹង​គួរ​ត្រូវបាន​បន្ត​

​ភ្នំពេញ ៖ អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា គាំទ្រ​វិធានការ​របស់​រដ្ឋាភិបាល ក្នុងការ​ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម និង​ការលក់​គ្រឿង​ស្រវឹង ដើម្បី​រួមចំណែក​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍​។ ជាការ​ពិតណាស់​ការប្រើ​ប្រាស់​គ្រឿង​ស្រវឹង ផ្ដល់​ជា​ឱកាស​សម្រាប់​ការជួបជុំ ប្រមូលផ្ដុំ​ក្នុង​រយៈពេល​យូរ និង​ប្រកបដោយ​ឥរិយាបថ​ធ្វេសប្រហែស ផ្ទុយ​នឹង​វិធានការ ៣​កុំ និង​៣​ការពារ របស់​រាជរដ្ឋាភិបាល​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ២១ ខែមេសា​ឆ្នាំ ២០២១​នេះ​។​

​លោក​វេជ្ជ មុំ គង់ បាន​មានប្រសាសន៍ថា​៖ “​វិធានការ​ហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង គួរតែ​ប​ន្ថ​រហូត ព្រោះ​ការផ្សាយពាណិជ្ជកម្ម​នេះ ទាក់ទាញ​អោយមាន​ការជួបជុំ​ប្រើប្រាស់​ញឹកញាប់ និង​ប្រើប្រាស់​កាន់​ច្រើន​។​”
​ក្រោម​ការ​ខ្នះខ្នែង​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល កម្ពុជា​អាច​នឹង​គ្រប់គ្រង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​បាន ប៉ុន្តែ​ការផ្ទុះ​ឡើង​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅតែ​អាច​កើត​ជាថ្មីទៀត ដូចនេះ​វិធាន​ការហាម​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គួរតែ​ត្រូវបាន​បន្ត​រហូត​។​

​ក្រៅពីនោះ ការប្រើប្រាស់​គ្រឿង​ស្រវឹង បង្កអោយមាន​ជំងឺ​ជាង​២០០​មុខ ជា​កត្តា​ចម្បង​បង្កអោយមាន​គ្រោះថ្នាក់​ចរាចរណ៍ ជា​កត្តា​ហានិភ័យ​ជំរុញអោយមាន​អំពើហិង្សា​គ្រប់​ប្រភេទ ព្រមទាំង​ភាពក្រីក្រ​។ ទាំងនេះ​គឺជា​ហេតុផល​សំខាន់​ផ្សេងទៀត ដែល​មិនគួរ​អោយមាន​ការជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​គ្រឿង​ស្រវឹង តាមរយៈ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​។

​បន្ថែម​លើ​នេះ​ទៀត ការហាមឃាត់​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ស្របគ្នា​ទៅនឹង​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​កាត់បន្ថយ​ហា​និ​យ​ភ័យ​បង្កដោយ​គ្រឿង​ស្រវឹង ក្នុង​គោលបំណង​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់ អង្គការសហប្រជាជាតិ ដែល​កម្ពុជា​គាំទ្រ​យ៉ាង​ពេញ​ទំ​នឹង និង​ប្តេជ្ញា​អនុវត្ត​ឲ្យ​បាន​។

​គួរកត់សម្គាល់​ផងដែរ​ថា គ្រឿង​ស្រវឹង​ជា​មូលហេតុ​ចម្បង ដែល​បណ្ដាលឱ្យមាន​អ្នកស្លាប់​ប្រមាណ ៣​លាន​នាក់​ក្នុង​មួយឆ្នាំៗ នេះ​បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×