តាកែវ៖ នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១នេះ លោកស្រី លី ស្រី ម្ចាស់ក្រុមហ៊ុនលក់ម៉ូតូហុងដា លីន ស្រី សាខាខេត្តតាកែវ បាននាំយកគ្រឿងឧបភោគបរិភោគរួមមាន អង្ករ ១តោន ត្រីខកំប៉ុង ៣០យួរ ម៉ីខ្លាឃ្មុំ ៣០កេះ ម៉ាស់ ២កេះធំ និងអាកុល ៦០លីត្រ ជូនដល់លោក កង អាណាន់ អភិបាលក្រុងដូនកែវ ដើម្បីទុកចែកជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមលំនៅ ឋាន នៅក្នុងក្រុង ក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតជាខ្លាំង។
មានមតិសំណេះសំណាលជាមួុយនិងម្ចាស់ជំនួយលោក កង អាណាន់ អភិបាលក្រុងដូនកែវបានលើកសរសើរដល់ទឹកចិត្តរបស់ក្រុមហ៊ុនម៉ូតូហុងដាសាខាខេត្តតាកែវ ដែលតែងតែចូលរួមជួយមកដល់អាជ្ញាធរក៏ដូចជារាជរដ្ឋាភិបាល ជាមួយនិងគ្រឿងឧបភោគបរិភោគ និងសំភារៈជាច្រើនផ្សេង២ទៀត ក្នុងពេលដែលរដ្ឋកំពុងត្រូវការប្រើប្រាស់ជាប្រចាំ និងត្រូវការនាំយកអំណោយទាំងនោះទៅធ្វើការចែករំលែកបន្តទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ដែលកំពុងជួបការខ្វះខាត និងពលរដ្ឋដែលត្រូវបានហ៊ុមព័ទ្ធដាក់ឲធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ។
ក្នុងនាមអាជ្ញាធរក្រុងដូនកែវ សូមធ្វើការថ្លែងអំណរគុណយ៉ាងខ្លាំងដល់ម្ចាស់ជំនួយទាំងអស់ដែលបានចូលរួមជាមួយនិងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ១៩ ដែលកំពុងរាត្បាតជាសកល៕
រក្សាសិទ្ធិដោយ ៖ តាកែវ




