Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះតែ​ដើម្បី​ឲ្យ​កូ​វីដ​ឆាប់​ចប់​! ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត មិនមាន​ពេល​សម្រាក​ទេ ពេលនេះ​ចេញដំណើរ​ចុះ​បេសកកម្ម​ទៀតហើយ​

ដូចដែល​បានដឹង​ស្រាប់​ហើយ​ថា រាល់​ការរៀបចំ​នៃ​ការ​ប្រែក្លាយ​ទីតាំង​ធំៗ​ទាំង​ប៉ុន្មាន​កន្លែង ឲ្យ​ទៅជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​បងប្អូន​អ្នកជំងឺ​កូ​វីដ​១៩ តាំងពី​ពេលកន្លងមក និង​មកទល់ពេលនេះ គឺ​ស្ថិតក្រោម​ការរៀបចំ និង​ចាត់ចែង ដោយ​កូនប្រុស​ច្បង និង​កូនប្រសា​ស្រី​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​យើង​គ្រប់គ្នា​បាន​ស្គាល់​ច្បាស់​រួចហើយ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ដែលជា​សមាជិក​គណកម្មកា​រ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ និង​ជា​ប្រធាន​ក្រុម​ដឹកនាំ​ក្រុមគ្រូពេទ្យ​សម្តេច​តេ​ជោ ប្រឆាំង​កូ​វីដ​១៩​។​

​តែ​ទោះយ៉ាងណា ដោយសារតែ​ស្ថានភាព​នៃ​ការឆ្លង​រីក​រាល​វីរុស​កូ​វីដ​១៩ គឺ​នៅតែ​បន្ត​កើនឡើង​យ៉ាងគំហុក ហេតុនេះ​ដើម្បី​ទប់​ទល់នឹង​ស្ថានភាព​ដ៏​កំពុង​ប្រឈមមុខ​នេះ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត និង​ភរិយា បាន​បន្ត​ចុះ​បំពេញបេសកកម្ម​នេះ ដោយ​មិនអាច​ឈប់សម្រាក​បានឡើយ ជាមួយ​ក្រុមការងារ កងកម្លាំង​សមត្ថកិច្ច ក្រុមគ្រូពេទ្យ​ជួរមុខ និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បន្ត​ចាត់ចែង​រៀបចំ​ឲ្យ​មាន​មណ្ឌល​ព្យាបាល​បម្រុង​បន្ថែមទៀត ក្នុងករណី​មាន​តម្រូវការ​ចាំបាច់​ក្នុង​ការទទួល​ព្យាបាល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

​ជាក់ស្តែង នៅមុននេះ​បន្តិច ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ នេះ តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​រៀបរាប់​ឲ្យ​ដឹងថា​៖ «​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ក្រុមការងារ​យើង​មិនទាន់មាន​សិទ្ធិ​សម្រាក​ទេ​… បន្ទាប់ពី​បញ្ចប់​ការរៀបចំ​មណ្ឌល​ព្យាបាល​កូ​វីដ​១៩ កម្រិត​ស្រាល​នៅ​កោះ​ពេជ្រ​ជំហាន​ទី​២ ដែល​បង្កើន​ចំនួន​គ្រែ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ នៅ​មណ្ឌល​កោះ​ពេជ្រ​ដល់​ប្រមាណ​ជិត​២៦០០​គ្រែ ក្រុមការងារ​បាន​បន្ត​ទៅ​រៀបចំ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ មួយកន្លែង​ទៀត​នៅក្នុង​ខណ្ឌដង្កោ ដើម្បី​ត្រៀម​ទទួល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ក្នុងករណី​មាន​តម្រូវការ​ចាំបាច់​។

​ខ្ញុំ​និង​ក្រុមការងារ សង្ឃឹមថា​ការឆ្លង​និង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នឹងត្រូវ​បញ្ចប់​នៅក្នុងពេល​ឆាប់​គ្រប់មុខ ហើយ​ទីតាំង​ដែល​យើង​រៀបចំ​ទាំងនេះ នឹងមិន​មាន​តម្រូវការ​ប្រើប្រាស់​នោះទេ ប៉ុន្តែ​ទោះជា​យ៉ាងណា ក៏​យើង​នឹង​ខិតខំ​ប្រឹងប្រែង​រៀបចំ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ទាំងនេះ​ឲ្យ​បាន​ឆាប់រហ័ស​និង​បានល្អ ក្នុងករណី​មាន​តម្រូវការ​ចាំបាច់​ក្នុង​ការទទួល​ព្យាបាល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩​។

​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ក្នុងការ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល (៣​កុំ ៣ ការពារ​) ក៏ដូចជា​ក្នុង​ការទទួល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ និង​ការគោរព​គោល​ការ​ណ៏​អនុវត្ត​ក្នុង​ការបិទ​ខ្ទប់​មួយរយៈ​ពេល​ខ្លី ដើម្បី​យើង​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​និង​ឈានដល់​ការបញ្ចប់​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​របស់​យើង​បាន​ឆាប់រហ័ស​។​»៕

រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×