ភ្នំពេញ ៖ ដោយសារករណីកូវីដ១៩ មិនមានការថមថយ និងផ្ទុយទៅវិញ ជំងឺឆ្លងដ៏កាចសាហាវនេះ នៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុធ្វើឲ្យរាជរដ្ឋាភិបាល សម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដោយក្នុងនោះហាមមិនមនុស្សចេញក្រៅផ្ទះ និងជួបជុំប្រមូលផ្តុំគ្នាផឹកស៊ីជាដើម ដើម្បីទប់ស្កាត់ការរីករាលជំងឺនេះកាន់តែខ្លាំង។
តែទោះយ៉ាងណា ក៏នៅតែមានមនុស្សមួយចំនួន មិនពុំព្រមស្តាប់ និងអនុវត្តតាមការហាមឃាត់ខាងលើនេះទេ ក្នុងនោះជាពិសេស គឺក្រុមអ្នកផឹកស៊ីតែម្តង ដោយនៅតែផ្តុំគ្នាជល់កែវ មិនខ្លាចឆ្លងកូវីដសោះឡើយ។
តួយ៉ាង ដូចជាស្ត្រីរូបនេះអ៊ីចឹង ក្រោយត្រូវបានបំបែកចេញពីហ្វូងផឹកស៊ី ក៏ស្រាប់តែបានផ្ទុះកំហឹង ដើរចូលបន្ទប់ផ្ទះជួល ក្នុងស្ថានភាពស្រវឹងស្រឿងៗ បានបោះសម្តីធំៗដាក់សមត្ថកិច្ចទាំងដៃកាន់កំប៉ុងស្រាថា៖ «យ៉ាប់ហ្មងអា! ទៅអង្គុយឃ្លានអីក៏មិនបានច្រាស់… ធ្វើចរិកដូចអាពត! ស្អីក៏មិនឲ្យផឹក ស្អីក៏មិនឲ្យស៊ី បងប្អូនម៉ែកូនចៅក៏មិនឲ្យជួប អាពតហ្មងអា!»។
តែយ៉ាងណា ក្រោយឃើញហួសចិត្តខ្លាំងពេក មហាជនមិនគាំទ្រ បានដាក់ឲ្យចាស់ៗដៃបែបនេះថា៖ «ច្រាសក្នុងផ្ទះទៅវាស្លាប់ហ្អី កញ្ចាស់ក្បាលហើយនៅភ្លើទៀត, បើខ្ញុំជាសមត្ថកិច្ចវិញ ខ្ញុំដាក់៣ខ្សែតី រួចហើយចាំសួរគាត់ពីជំនាន់របប ប៉ុល ពត ជាក្រោយ, អ៊ំអើយអ៊ំ អ៊ំចាស់ហើយ អាសូរអ៊ំណាស់ បើអ៊ំកើតអី ពេទ្យទេអ្នកមើលអ៊ំ តែពេលអ៊ំនៅស្រួល អ៊ំស្រែកថាដូចនៅប៉ុលពត ប៉ុលពតឯណាអោយអ៊ំអង្គុយស្រួលដៃកាន់ស្រាអ៊ំ! បើជំនាន់អាពតមែន អ៊ំប្រហែលឈរតវ៉ាមិនបានយូរចឹងទេ គេយកអ៊ំទៅកសាងបាតហើយ,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង











