តាម CBC ប្តីប្រពន្ធសញ្ជាតិកាណាដា ឈ្មោះ Catly និង Ian Finley បានទាមទារឲ្យ Apple សងប្រាក់ ៦០០.០០០ដុល្លារ ក្រោយពេលដែលទូរស័ព្ទ iPhone 6 ដែលពួកគេកំពុងប្រើប្រាស់ បានផ្ទុះឆាបឆេះលេបត្របាក់អស់ទ្រព្យសម្បត្តិ។ រឿងនេះកើតឡើង២ឆ្នាំហើយ តែ Apple ពុំឃើញទាន់ប្រតិកម្មអ្វី បង្ខំចិត្តឲ្យគ្រួសារ Finley ត្រូវប្រកាសជាសាធារណៈ។
ទូរស័ព្ទ iPhone 6 ក្រោយពេលផ្ទុះ
រឿងរ៉ាវកើតឡើងនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៦ ខណៈពេលដែល Cathy បានទុកទូរស័ព្ទក្នុងបន្ទប់ ហើយចេញមកក្រៅដើម្បីដាក់ចំណីឲ្យហ្វូងពពែស៊ី ស្រាប់តែឃើញផ្សែងខ្មួលខ្មាញ់ចេញពីផ្ទះរបស់ខ្លួន។ Cathy ពោល ៖ ហាក់ដូចជា iPhone 6 របស់ខ្ញុំជាបញ្ហានាំហេតុ។ ក្រោយពេលចេញក្រៅខ្ញុំឃើញទិដ្ឋភាពបែបនេះ ក៏ស្ទុះត្រឡប់មកវិញ។ ផ្សែងភ្លើងក្តៅខ្លាំងពេក ខ្ញុំពុំអាចធ្វើអ្វីបានក្រៅពីការមើលវា ឆាបឆេះអស់ប៉ុណ្ណោះ។
ក្រោយមកប៉ូលិសក្នុងតំបន់ក៏បើកការស៊ើបអង្កេត។ លទ្ធផលគឺទូរស័ព្ទ iPhone 6 ដែលកំពុងដាក់សាក គឺជាមូលហេតុគ្រាន់តែពុំដឹងថា ការឆាបឆេះនេះផ្តើមពីទូរស័ព្ទ ឬឆ្នាំងសាក។
សំណាងល្អដែលគ្រួសារ Finley បានទិញធនារ៉ាប់រងនិងបានទទួលប្រាក់ទូទាត់ស ៦០០.០០០ដុល្លារ តែពួកគេបន្តទាមទារឲ្យ Apple ត្រូវមានកាតព្វកិច្ចសងជំងឺចិត្តបន្ថែម 600.000 ដុល្លារទៀត។ ខែកុម្ភៈ ឆ្នាំ ២០១៧ ពួកគេបានសរសេរសំបុត្រឲ្យក្រុមហ៊ុនអាមេរិក ប៉ុន្តែពុំមានចម្លើយឆ្លើយតបអ្វីទាំងអស់។
ចុងក្រោយក៏បង្ខំចិត្តប្រកាសចំហនិងគៀងគរបង្កើតជាយុទ្ធនាការមួយទាមទារឲ្យ Apple ត្រូវសងជំងឺចិត្ត តាមរយៈបណ្តាញសង្គមដែលមានហត្ថលេខាចូលរួមរបស់មនុស្សជាង ១៧០០នាក់។
Apple វិញ គ្រាន់តែឲ្យដឹងថា គេកំពុងស៊ើបអង្កេតករណីនេះ ក៏ដូចជាព័ត៌មាននេះពីការសងជំងឺចិត្ត៕ សូយន