Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ស្វាយរៀង ទទួលយក​អំណោយ​ពី អ្នកវិនិយោគ​ផ្សារ អន្តរជាតិ​បាវិត ដើម្បី​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩

​ខេត្តស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​ខេត្ត នា​ព្រឹក​ថ្ងៃ​ពុធ​ទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ទទួលយក​អំណោយ​ពី​លោក ឡូ អ៊ុយ​ឡុង អ្នកវិនិយោគ​ផ្សារ អន្តរជាតិ​បាវិត ដែល​បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ​មួយចំនួន​ដើម្បី​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ។

​អំណោយ​ទាំងនោះ​រួមមាន​៖ ម៉ាស ២​កេស ស្មើនឹង​៥០០០​ម៉ាស់​,​អាល់កុល ០៣​កាន​, អង្ករ​១០​បាវ ក្នុង​១​បាវ​៥០​គីឡូក្រាម , មី​២​កេស​ធំ , ទឹក​សុទ្ធ​វី​តា​ល់​៥០​កេស សរុប​ជា​ថវិការ​ចំនួន​១០០០​ដុល្លា​។

​លោក ម៉ែន វិបុល អភិបាលខេត្ត​បាន​ថ្លែង​នូវ​ការ​អរគុណ​ដល់​លោក ឡូ អ៊ុយ​ឡុង ដែល​បាន​ចូលរួម​បរិច្ចាគ​នូវ​អំណោយ​ជា​សម្ភារៈ​សម្រាប់​គាំទ្រ​ដល់​រដ្ឋបាល​ខេត្តស្វាយរៀង ដើម្បី​ចាត់ចែង​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​១៩ ទាំងនេះ ជា​កាយវិការ​ប្រកបដោយ​សប្បុរសធម៌ និង​ជា​វប្បធម៌​នៃ​ការចែករំលែក​ក្នុងសង្គម ទៅលើ​ការជួយ​គ្នា​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​នាពេល​បច្ចុប្បន្ននេះ​។

​លោក​អភិបាលខេត្ត​បាន​បន្ថែមថា អំណោយ​ដែល​បានផ្ដល់​ជូន​ដល់​រដ្ឋបាលខេត្ត​នៅថ្ងៃនេះ និង​យកទៅ​ចាត់ចែង​ប្រើប្រាស់​ក្នុង​សកម្មភាព​នានា នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ ឱ្យចំ​ទិសដៅ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​រក្សា​សិទ្ធិ​ដោយ​៖​វ៉ៃ​កូ​

×