Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​៣០៣​នាក់ និង​អ្នកជំងឺ​ចំនួន​២៣៩​នាក់​ជាសះស្បើយ​

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី ចំនួន ៣០៣​នាក់​ថែមទៀត និង​អ្នកជំងឺ​ចំនួន​២៣៩​នាក់​បានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា អ្នក​ឆ្លង​ទាំង​៣០៣​នាក់ សុទ្ធសឹង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ ដែល​រួមមាន​រាជធានី​ភ្នំពេញ ២៤៨​នាក់​, ខេត្តកំពត ២​នាក់​, ខេត្តតាកែវ ៨​នាក់​, ខេត្តកណ្តាល​២៦​នាក់ និង​ខេត្ត​ព្រះសីហនុ ១៩​នាក់ និង​អ្នកជា​សះស្បើយ​ទាំង​២៣៩​នាក់​វិញ សុទ្ធសឹង​ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍ នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ ដោយ​ទទួល​ទ្ធ​ផល​ធ្វើតេស្ត​អវិជ្ជមាន​២​លើក ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ប៉ុន្តែ​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​សរុប​ចំនួន ៧ ៧៤៧​នាក់ ក្នុងនោះ​ករណី​សហគមន៍​២០​កុម្ភៈ ចំនួន ៧ ២០២​នាក់​, អ្នកជា​សះស្បើយ​ចំនួន ២ ៧៩៤​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៤ ៨៩៣​នាក់​, អ្នកស្លាប់​ចំនួន ៥៤​នាក់ និង​ស្លាប់​ដោយ​ជំងឺ​ផ្សេង ពេល​កំពុង​ព្យាបាល​កូ​វីដ​១៩​ចំនួន ៦​នាក់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×