Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្តេសផ្តាស​មែន ! សង្ឃ​ស្ទាវ​បែក​ស្លុយ ត្រូវបាន​ចាប់​ផ្សឹក​មិន​ចាំ​ស្អែក ក្រោយ​ចេញ​វីដេអូ​ច្រៀង​ផ្ញើជូន​ស្រី​ស្នេហ៍ ហៅ​សុទ្ធតែ​ប្រពន្ធ​ពេញៗ​មាត់ (​វីដេអូ​)

​ភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្ត​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នឹងមាន​ការហួសចិត្ត​ខ្លាំង​ហើយ ចំពោះ​ទង្វើ​បុគ្គល​សង្ឃ​វ័យក្មេង​មួយអង្គ ដែល​បាន Live វីដេអូ​ច្រៀង​បទ​ចម្រៀង​ឆ្លងឆ្លើយ​មាន​ចំណងជើង​ថា «​កោត​ប្រុស​មុខខ្មូរ​» ផ្ញើ​ទៅកាន់​ម្ចាស់​បេះដូង​ខ្លួន​ម្នាក់ ហៅ​សុទ្ធតែជា​ប្រពន្ធ​សម្លាញ់​ពេញៗ​មាត់ ដោយ​មិនបាន​គិតថា ធ្វើបែបនេះ​វា​ខុស​ប្រាស់ចាក​វិន័យ​ព្រះពុទ្ធសាសនា​សោះឡើយ​។​

​តែ​យ៉ាងណា ក្រោយ​ចម្រៀង​មួយ​បទ​ចូល​តួ​បាន​យ៉ាង​ល្អ​នេះ ត្រូវបាន​ចែករំលែក​យ៉ាង​ផុសផុល ជាមួយ​មតិ​មហាជន​ដាក់​ឲ្យ​ធ្ងន់ៗ នៅ​ទីបំផុត សង្ឃ​ស្ទាវ​យក​ព្រះពុទ្ធសាសនា​មក​ធ្វើជា​ល្បែង​កម្សាន្ត​រូបនេះ ត្រូវបាន​ចាប់​ផ្សឹក​ហើយ​។

​នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Kroem Muy បាន​ជូនដំណឹង​ថា​៖ «​គេ​ផ្សឹក​ហើយ ខាង​បាទី តាកែវ សម្រាប់​បងប្អូន​ដែល​បានដឹង ឃើញ​បុគ្គល​កែ​មិន​ឡើង​មួយចំនួន​តូច គួរ​ហ៊ាន​រាយការណ៍​ជូន​ថ្នាក់លើ ដើម្បី​បាន​បុគ្គល​ដែល​ខុស​ទាំងនោះ​ទទួល​ការអប់រំ តាម​គោលការណ៍​វិន័យ​ពុទ្ធសាសនា​ថា ខុស​កម្រិតណា ត្រឹម​អប់​កែរ​ប្រែ ខុស​កម្រិតណា​គេ​ត្រូវ​ផ្សឹក​ចោល​? កុំ​ស្ងៀមឈឹង បើ​មិន​ខ្មាស​គេ ក៏​ខ្មាស​ខ្លួនឯង​ដែរ ដែល​ដឹង ឃើញ ឮ អំពើ​ខុសឆ្គង បែរជា​ជួយ​លាក់បាំង​។ ទីណា​ក៏មាន​មនុស្ស​ខុស​ដែរ តែ​កុំ​ឃើញ​ខុស​ហើយ​ដើរ​ហួស​ទៅ​មិន​ជួយ​កែរ​ប្រែ វា​ស្មើនឹង​បំផ្លាញ​ដោយ​ប្រយោល​។​»​។​

​ក្នុងនោះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់ ព្រោះតែ​ស្អប់​ខ្លាំងពេក បានដាក់​ធ្ងន់ៗ​បែបនេះ​ថា​៖ «​បានតែ​នៅ​ជិត​អី ខោក​ឲ្យ​បែកក្បាល​ត្រងោល​ហ្នឹង​ហ្មង​, អា​ញឹម​ស្រស់​ណាស់​អា​ថោក អា​ចោលម្សៀត​,…»​។ រីឯ​អ្នក​ខ្លះទៀត ក៏បាន​លើកឡើង​បែបនេះ​ថា​៖ «​បើ​ដឹងថា​ចរិត​កូន​របស់ខ្លួន​កែ​លែង​ឡើង​ហើយ សូម​អូស​ក្បាល​ពួកវា​ចូលទៅ​មណ្ឌល​កែប្រែ​ទៅ ក្នុង​ទីវ​ត្ត​អា​រ៉ា​ម​មិនមែន ជា​មណ្ឌល​ទទួល​ពួក​អា​ក្មេង​បែក​ស្លុយ​ដែល​កែ​មិន​ឡើង​នោះទេ បើ​នៅតែមាន​បុគ្គល​ប្រភេទៗ​បែបនេះ​ទៀត ព្រះពុទ្ធសាសនា​យើង នឹង​អស់​តម្លៃ​ដោយសា​ពួក​អា​ក្មេង​បែក​ស្លុយ​ប៉ុន្មាន​ក្បាល​នេះ​ជាមិនខាន​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×